ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៧០%បានទទួលលទ្ធផលល្អ សម្រាប់សិក្សាវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងគណៈកម្មការកីឡាវាយកូនបាល់ថ្នាក់ជាតិ

79

ភ្នំពេញ៖នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះវគ្គបណ្តបណ្តាលអាជ្ញាកណ្តាល និងគណៈកម្មាការថ្នាក់ជាតិ២០១៩ បានបញ្ចប់ដោយជោគជ័យដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គលេខាធិការដ្ឋានសហព័ន្ធក្នុងហពុកីឡដ្ឋានជាតិរៀបចំពីសហព័ន្ធកីឡាវាយកូនបាល់ក្រោមឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា២០១៩។
លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធបានប្រាប់ឲ្យដឹងថា ក្រោយឆ្លងកាត់សិក្សាវគ្គខាងលើកនេះយើងសំឡឹងឃើញថា សិក្ខាកាមទាំងអស់ទទួលលទ្ធផលល្អចំនួន៧០ភាគរយ ដូច្នេះពួកគេអាចក្លាយជាគណៈកម្មាការដើម្បីត្រៀមការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៤រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
លោកបានបន្តថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន២២នាក់មកពី៤រាជធានី ខេត្ត-ក្រុងរួមមានរាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តសៀមរាប បង្រៀនដោយគ្រូ២នាក់មកពីប្រទេសពីអ៊ីរ៉ង លោកAdel Borghei និងគ្រូម្នាក់ទៀតជនជាតិម៉ាឡេស៊ី គឺលោក Razmee Rawi ៕

អត្ថបទដែលជាប់ទាក់ទង