ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាទ្រីយ៉ាត្លុងកម្ពុជា៥រូបនឹង ចេញទៅចូលរួមការប្រកួត Asian Cupនៅថៃ

71

ភ្នំពេញ៖សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជានាថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០ខាងមុខនេះនឹងបញ្ជូនក្រុមជម្រើសជាតិថ្នាលកម្ពុជានឹងចូល

រួមការប្រកួតកីឡាទ្រីយ៉ាត្លុង Asian Cup នៅខេត្ត រ៉ាក់យ៉ងប្រទេសថៃដែលនឹងព្រឹត្តិថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០២០។

លោកងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបាននិយាយថា ការប្រកួត កីឡាទ្រីយ៉ាត្លុង Asian Cup នៅប្រទេសថៃចំនួន៧រូបរួមមាន លោក ចេង ចាន់ដារ៉ា ប្រតិភូ លោក អៀ តារា គ្រូបង្វិក កីឡាករ អ៊ួង លីម៉េង កីឡាករ សុខ សំណាង កីឡាករ ចេង សុវណ្ណបញ្ញាសិដ្ឋ កីឡាការិនី ហ៊ោ ធីតា កីឡាការិនី ផល ស្រីភួង ការិនី ។

លោកបានបន្តថាការប្រកួតខាងលើមានប្រទេសចូលរួមជាង១០ប្រទេសហើយកាលឆ្នាំ២០១៩កម្ពុជាជាប់ចំណាត់ថ្នាក់កីឡាករថ្នាលល្អរបស់យើងមាន ១រូប ទទួលបានចំណាត់លេខ៤ ។ សម្រាប់ការប្រកួតភាគីថៃជួយស្នាក់នៅហូបចុក ចំណែកក្រសួងប្រាក់ហោប៉ៅ រីឯសាហ៊ុយសហព័ន្ធជាអ្នកទទួលបន្ទុក៕

អត្ថបទដែលជាប់ទាក់ទង