ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្តាលប្រកួតរកជើងខ្លាំងដើម្បី ចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិលើកទី១

76

ភ្នំពេញ៖មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាលបានប្រកួតជ្រើសរើសក្រុមកីឡាករក្រុមកីឡារិនីជើងខ្លាំងកម្រិតបឋមសិក្សាចំនួន៦ប្រភេទកីឡា ប្រចាំឆ្នាំ២០១៩-២០២០រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នៅតាមទីលានរបស់ខេត្ត។

ក្នុងឳកាសពិធីបិទការប្រកួតកីឡាកម្រិតបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០១៩-២០២០ដោយមានការ

អញ្ជើញចូលរួមពីសំណាក់ចេង សំអ៊ុល ប្រធានមន្រ្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

លោកពៅ វណ្ណាប្រធានការិយាល័យអប់រំកាយនិងកីឡាខេត្តកណ្តាលបាននិយាយថាសម្រាប់ការប្រកួតខាងលើនេះមាន៤ប្រភេទ

គឺកីឡាបាល់ទាត់កីឡាបាល់ទះកីឡាបាល់បោះនិងកីឡាអត្តពលកម្មចំណែកកីឡាតេក្វាន់WT(WorldTaekwondo)របស់កូរេខាងត្បូងនិងតេក្វាន់ITF(International Taekwondo Federation)របស់កូរេខាងជើងនឹងធ្វើការប្រកួតនាពេលក្រោយ ។

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២០នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ខែមីនាដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ដែលមាន៨ប្រភេទកីឡារួមមានកីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT

(World Taekwondo) របស់កូរេខាងត្បូងនិងតេក្វាន់ដូITF(International Taekwondo Federation)របស់កូរេខាងជើង ៕

អត្ថបទដែលជាប់ទាក់ទង