ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន៖ ក្រើនរំលឹកដល់ចៅសង្កាត់និងប្រជាជនទូទៅចូលរួមថែទាំដើមឈើ

54

ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើងដោយធ្វើការក្រែនរំលឹកទៅដល់អស់លោក, លោកស្រី និងចៅសង្កាត់,មន្រ្តីទូទាំងសាលាខណ្ឌព្រមទាំងបងប្អូនមហាជនទូទៅជាពិសេសបងប្អូនដែលមានដើមឈើនៅតាមបណ្ដាមុខផ្ទះនិមួយៗនិងនៅដងមហាវិថី ,តាមវិថីឬផ្លូវនោះសូមចូលរួមមើលថែទាំដើមឈើអោយបានល្អផងដែរព្រោះរុក្ខជាតិដើមឈើពិតជាមានសារះសំខាន់ណាស់ពោលគឺបានម្លប់សម្រាប់ជ្រកការពារកំដៅ,ការពារខ្យល់ព្យុះ,ការពាទឹកជំនន់ព្រមទាំងសោភ័ណ្ឌភាពនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញដ៏ស្រស់ត្រកាលដូចនេះយើងមិនត្រូវមើលរំលងនោះទេចូលថែទាំដើមឈើអោយបានគ្ប់ៗគ្នា។លោកអភិបាលខណ្ឌចំការមនលើកឡើងបែបនេះខណៈពេលបើកកិច្ចប្រជុំនៅសាលាខណ្ឌចំការមននៅតំបន់កោះពេជ្រកាលពីរសៀលថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២០នេះ។
ក្រៅពីការលើកឡើងខាងលើនោះលោកថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនបានអោយដឹងទៀតថាខណៈពេលលោកអភិបាលបានដឹកនាំកិច្ចប្រជុំដោយស្ដីពីការពង្រឹងលើការងារចុះរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅដងមហាវិថី តានដងវិថីឬផ្លូវនានាក្នុងមូលដ្ឋានខណ្ឌចំការមនដែលមាន៥សង្កាត់នោះជាពិសេសនៅតាមទីផ្សារនានានិងផ្សារទំនើប ,ទីប្រជុំជនផងដែរ។ជាមួយគ្នានេះលោកអភិបាលខណ្ឌចំការមនថេង សុថុលក៏បានជំរុញដល់ការងារចុះប្រម៉ែប្រមូល ដឹកជញ្ជូន និងសំអាតសំរាមក្នុងមូលដ្ឋានខណ្ឌចំការមននៃរាជធានីភ្នំពេញពោលគឺទីក្រុងស្អាតមូលដ្ឋានល្អមានអនាម័យបរិស្ថានល្អគឺផ្ដើមចេញពីយើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង