ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រ ប៊ុនធី ​និង អេលីត ភក្ដីស្វាគមន៍ថៃចំណូលថ្មី

91

ភ្នំពេញ៖អ្នកប្រដាល់កម្ពុជា២រូបគឺសូត្រប៊ុ នធីក្លិបបក្សីស្លាបដែកនិងអេលីត ភក្ដីក្លិបប៉ែនកាក់គុនខ្មែរនឹងទទួលស្វាគមន៍អ្នកប្រដាល់

ថៃចំណូលថ្មី២រូបនឹងស្វាគមន៍អ្នកប្រដាល់ចំណូលថ្មីថៃ២រូបលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៧មីនា ។

អេលីត ភក្ដីជាអ្នកប្រដាល់ជំនាន់ក្រោយទេតែមួយរយៈនេះដោយសារការប្រកួតរបស់គេតែងតែជួបនឹងជ័យជំនះនោះបានធ្វើឲ្យ

គេបានទទួលបានឧិកាសប្រកួតជាមួយអ្នកប្រដាល់បរទេសយ៉ាងឆាប់រហ័ស ។ភក្ដី ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃស៊ីស យ៉ា

​រ៉ាក់ (Sis Yarak)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥៣,៥០គីឡូក្រាម ។

អ្នកប្រដាល់ថៃរូបនេះទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេមិនដឹងថាគេខ្លាំង ឬ ខ្សោយនោះឡើយ ។ចំពោះ

​អេលីត ភក្ដីវិញគេស្គាល់ច្រើនដោយសារគេប្រើរយៈពេលខ្លីសោះបានធ្វើឲ្យគេមានឈ្មោះបោះសម្លេងគ្រាន់បើ ។បើតាមលោកថៃ អ៊ូដែលជា

​អ្នកដឹកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាស៊ីស យ៉ារ៉ាក់គ្រាន់បើដែរ ។គេធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍ធំៗ

​នៅប្រទេសរបស់គេ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៨ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។ចំពោះអ្នកប្រដាល់កម្ពុជាអេ

​លីត ភក្ដីវិញនោះគេមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៤៩ដង ចាញ់១២ដង និងស្មើពិន្ទុ៣ដង ។ជំនួបនេះនរណាជាអ្នកស្ពាយជ័យជំនះទៅ

​ផ្ទះវិញ ?

ចំពោះសូត្រ ប៊ុនធីវិញជួបប្រកួតជាមួយអ្នកប្រដាល់ចំណូលថ្មីដែរគឺវីណៃ ឡេក(Vinai Lek)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០

​គីឡូក្រាម ។

ប៊ុនធីជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានទេពកោសល្យក្នុងការប្រើជង្គង់ និង កែងដើម្បីយកឈ្នះគូប្រកួត ។អ្នកប្រដាល់

រូបនេះវ៉ៃមិនសូវមានភាពវាងវៃនោះទេតែជង្គង់ និង កែងរបស់គេធ្លាប់ធ្វើឲ្យអ្នកប្រដាល់ឆ្លងដែនមិនតិចនាក់ទេស្ពាយរបួសត្រឡប់ទៅស្រុក

​វិញ ។ចំពោះវីណៃ ឡេកមិនដឹងថាសមត្ថភាពគេប៉ុណ្ណា និងមានរបៀបវ៉ៃយ៉ាងណាឡើយព្រោះនេះជាលើកដំបូងហើយដែលគេឆ្លងដែនមក

​ប្រកួតនៅស្រុកខ្មែរ ។

វីណៃ ឡេកមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៧៦ដង ចាញ់១១ដង ។ចំពោះសូត្រ ប៊ុនធីវិញប្រកួតរបស់គេមានរហូតដល់ទៅ

​១១៨ដង ឈ្នះ៩១ដង ចាញ់២២ដង និងស្មើពិន្ទុ៥ដង ។នរណាដណ្ដើមបានជ័យជំនះពីការប្រកួតនេះ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់ជើងចាស់ផាវ ភឿតក្លិបគុហារព្រហ្មជ័យប្រកួតជាមួយអ្នកប្រដាល់ជើងចាស់

​ដូចគ្នាគឺនន់ ជំនិតក្លិបស្វាយរលំមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧០គីឡូក្រាម ។អ្នកប្រដាល់វ័យចំណាស់ទាំង២រូបនេះគេប្រើស្នៀត

វ៉ៃជាជាងប្រើកម្លាំង ។ចាំមើលនរណាឈ្នះ ?

លីន ពន្លឺក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់សុខ ចំរុនក្លិបយុវវាលស្បូវដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម

និង អ្នកប្រដាល់ឆូន​ បួនក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់ពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្សដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧

​គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង