ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គុនដាវកម្ពុជាឈ្នះមេដាយ៥គ្រឿង នៃជើងឯកកីឡាគុនដាវ សកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី៣នៅម៉ាឡេស៊ី

68

 

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីគុនដាវកម្ពុជាដណ្តើមបានមេដាយ៥គ្រឿងពីព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាគុន

ដាវសកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី៣ ឆ្នាំ២០២០នៅទីក្រុងកូឡាឡាំពួក ប្រទេសម៉ាឡេស៊ីដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។

ក្រុមអត្តពលិកគុនដាវរបស់កម្ពុជាដណ្តើមបានមេដាយ៥គ្រឿងរួមមានមាស១គ្រឿងប្រាក់១គ្រឿងនិងមេដាយសំរិទ្ធិចំនួន០៣គ្រឿង។កីឡាការិនី ឆាយ លីនលី ទទួលបាន មេដាយមាស១គ្រឿងវិញ្ញាសានារីឯកត្តជនដាវតូច កីឡាការិនី យី លីហ្សា ទទួលបានមេដាយប្រាក់១គ្រឿងវិញ្ញាសានារីឯកត្តជនដាវតូចកីឡាការិនីសន និចទទួលបានមេដាយសំរិទ្ធ១គ្រឿងវិញ្ញាសានារីឯកត្តជន

ដាវតូច  កីឡាការិនី សន និច ទទួលបាន មេដាយសំរិទ្ធ១គ្រឿ វិញ្ញាសានារីឯកត្តជនដាវធំ និងកីឡាករ ថុង តាំងជីន ទទួលបាន មេដាយសំរិទ្ធ១គ្រឿង សម្រាប់វិញ្ញាសាបុរសឯកត្តជនដាវតូច ។

លទ្ធផលនេះលោក សុខអាងអគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាទទួលស្គាល់ថាពិតជាមានការកើនឡើងនៃចំនួនមេដាយ ជាពិសេសមេដាយមាសមួយគ្រឿងក្នុងវិញ្ញាសាឯកត្តជន។បើប្រៀបធៀបទៅនឹងឆ្នាំមុនៗសម្រាប់ការប្រកួតកម្រិតសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍នេះប៉ុន្ដែយើងក៏ទទួលស្គាល់ដែលថាចំនួនកីឡាករកីឡាការិនីចូលរួមលើកនេះមានការថយចុះបើទោះជាមានប្រទេស៦ចូលរួមក៏

ដោយ។ ការថយចុះនេះ ក៏ព្រោះតែជំងឺ COVID-19 ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក។ សម្រាប់ក្រុមអត្តពលិកកម្ពុជា យើងក៏ធ្វើការណែនាំ និងរៀបចំជាអាកុល ម៉ាស និងថ្នាំសង្កូវ សម្រាប់ពួកគាត់ក្នុងការពារខ្លួន ហើយមានការណែនាំពីប្រធានសហព័ន្ធ លោកបានស្នើសុំលោកជំទាវវេជ្ជបណ្ឌិត សុខា សុធានី ធ្វើការតាមដាន និងយកចិត្តទុកដាក់ជាប្រចាំ។ ហើយមកដល់ពេលបច្ចុប្បន្ន ស្ថានភាពរបស់ប្រតិភូកម្ពុជាទាំងអស់គឺមានសុខភាព និងស្ថានភាពល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង