ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លន បញ្ញាមានម៉ូយប្រកួតថ្មី

103

ភ្នំពេញ៖ដោយសារតែមួយរយៈនេះអ្នកប្រដាល់កម្ពុជាលន បញ្ញាតែងតែទទួលមានជ័យជំនះលើគូប្រកួតដែលជាជនបរទេស

​នោះនៅព្រឹកថ្ងៃទី២២មីនានេះលើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍អ្នកប្រដាល់កម្ពុជារូបនេះត្រូវជួបប្រកួតជាមួយ

​អ្នកប្រដាល់ថៃតៃ ចាក់(Tay Chak) ។

ពួកគេនឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។បញ្ញាជាអ្នកប្រដាល់ដែលមានកាយសម្បទាល្អគឺល្អទាំងឆ្អឹង កំពស់

​ចំពោះស្នៀតវ៉ៃរបស់គេវិញជង្គង់ កែង និងកណ្ដាប់ដៃរបស់គេល្អ និងរហ័សណាស់ ។ជាអ្នកប្រដាល់ដែលមានចិត្តធំមួយរូបទោះបីគេមិន

ចូលចិត្តវ៉ៃប្ដូរក៏ពិតមែនតែការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាពល្អណាស់ ហើយធ្ង់ទៀតផង ។

ចំពោះអ្នកប្រដាល់ថៃតៃ ចាក់មិនដឹងថាគេខ្លាំង ឬ ខ្សោយនោះទេតែបើខ្សោយក៏គេមិនដាក់ឲ្យប្រកួតជាមួយលន បញ្ញាដែលកំ

​ពុងតែខ្លាំងដែរ ។លោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍បាននិយាយថាម្ចាស់ក្លិប និង គ្រូ

​បង្វឹករបស់គេប្រាប់លោកថាតៃ ចាក់នេះល្អតែលោកមិនធ្លាប់បាមឃើញគេប្រកួតឡើយ ។

កំណត់ត្រាប្រកួតរបស់អ្នកប្រដាល់ទាំង២រូបនេះល្អដូចគ្នានិងប្រហាក់ប្រហែលគ្នា ។ បញ្ញាធ្លាប់ប្រកួតចំនួន៦០ដង ឈ្នះ៥៣

​ដង ចាញ់៥ដង និងស្មើពិន្ទុ២ដង ។ចំពោះតៃ ចាក់វិញគេមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៧ដង និងចាញ់៩ដង ។ជំនួបរវាងអ្នកប្រ

​ដាល់កម្ពុជាលន បញ្ញា ជាមួយអ្នកប្រដាល់ចំណូលថង្មីថៃតៃ ចាក់មិនដឹងថានរណាជួបសំណាងល្អនោះទេ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះខ្លាចាស់គួន សុវណ្ណក្លិបយុវវាលស្បូវប្រកួតជាមួយអ្នកខ្លាំងស្រករក្រោយប៊ន ពន្លឹក

​ក្លិបនាគរាជចតុមុខដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។

សុវណ្ណជាអ្នកប្រដាល់ជើងចាស់ដែលអាតីតកាលរបស់គេមិនធម្មតាក៏ពិតមែនតែពន្លឹកដែលជាអ្នកខ្លាំងស្រករក្រោយនេះកំពុង

​តែធ្វើព្យុះភ្លៀងលើសង្វៀនខ្លាំងសម្បើមណាស់ ។ការប្រកួតនេះទោះបីសុវណ្ណធ្លាប់ជាអ្នកខ្លាំងក៏ពិតមែនតែការយកឈ្នះប៊ន ពន្លឹកពិតជា
ការងារមួយលំបាកណាស់ ។នរណាឈ្នះ ?

ឡុក ប៊ុនសំណាងនៃសមាគមប្រដាល់ក្រសួងការពារជាតិដែលជាអ្នកខ្លាំងជើងថ្មីដែរនោះក៏បានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នក

​ប្រដាល់សួរ ចាន់រាជមកពីក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាសក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ។

ធន អៀងឡេងនៃសមាគមប្រដាល់ក្រសួងការពារជាតិដែលកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងដែរនោះក៏ត្រូវបានផ្គូរផ្គងឲ្យ

​ប​្រកួតជាមួយអ្នកប្រដាល់សូដា សុវណ្ណម៉ាយមកពីក្លិបគោព្រៃគុនខ្មែរ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូ

​ក្រាម ។ពួកគេថ្មីដូចគ្នាតែធន អៀងឡេងត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាង ចាំមើលនរណាឈ្នះ ?

ឡុង សុខលីមក្លិបសាលវ័ន្ដកីឡានឹងត្រូវប្រកួតជាមួយអ្នកប្រដាល់សៅ ជំនោរមកពីក្លិបថ្នល់ទទឹងគុនខ្មែរ ។ពួកគេប្រកយតគ្នាក្នុង

​ប្រភេទទម្ងន់៥១គីឡូក្រាម ។ពួកគេជាអ្នកប្រដាល់ថ្មីដែលមិនទាន់មានឈ្មោះបោះសម្លេងដូចគ្នា ៕

 

អត្ថបទដែលជាប់ទាក់ទង