ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុគ យក្សផ្លែបន្តចាញ់មុនពេល បិទទ្វារផ្អាកការប្រកួត

56

ភ្នំពេញ៖អ្នកប្រដាល់ជើង ឌឺ កម្ពុជាយុក យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធដែលមានរហស្សនាមថាយក្សតឿទឹសពាយ័ព្យនោះ

​មានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ថៃចៅ ផាយ៉ា(Chao Phaya) ដោយពិន្ទុនោះ ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាលើសង្វៀនខារ៉ារបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២១មីនាដែលជាការប្រកួតបិទទ្វារមុន​

​ពេលប្រកាសផ្អាកសង្វៀនជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការរាលដាលនៃជម្ងឺកូវីដ-១៩ដែលកំពុងតែរាតត្បាតជាសកលនោះ ។

ការប្រកួតដែលមានលក្ខណៈតឹងតែងនោះយក្សផ្លែបានប្រើគ្រប់ស្នៀតដែលខ្លួនបានហាត់រៀនដើម្បីយកឈ្នះអ្នកប្រដាល់ថៃចំ

​ណូលថ្មីរូបនេះ ។ សូមបញ្ជាក់ថាចៅ ផាយ៉ាគេទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេតែគេជាអ្នកប្រដាល់ដែលល្អ

​និងចូលចិត្តប្រើកែងវាយប្រហារគូប្រកួត ។

យក្សផ្លែដែលចូលចិត្តប្រើកែងដែរនោះបែរជាវ៉ែចេញមិនរួចទីបំផុតគេបានព្យាយាមប្រើកណ្ដាប់ដៃវាយលើដងខ្លួនគួប្រកួតតែ

​ការវ៉ែចេញរបស់គេមិនសូវចំគោលដៅបានល្អឡើយ ។ចៅ ផាយ៉ាជង្គង់ និងកណ្ដាប់ដៃរបស់គេក៏មិនអាចមើលស្រាលបានដែរ ។អ្នក

​ប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញដែលលទ្ធផលចុងក្រោយចៅ ផាយ៉ាឈ្នះពិន្ទុយុគ​ យក្សផ្លែ ។

អ្នកប្រដាល់ថៃវី ណៃឡេក(Vy Nailek) ដែលធ្លាប់ប្រកួតចាញ់សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកដោយពិន្ទុនោះប្រកួតចាញ់អ្នកប្រ

​ដាល់កម្ពុជាមឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ។

ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាតឹងតែងមែនតែការវ៉ៃចេញរបស់សុខហ៊ុចចំគោលដៅបានចនរើន និង ល្អជាង

មិនតែប៉ុណ្ណោះវីណៃ ឡេកត្រុវសុខហ៊ុចទាត់ឲ្យដួលជាញឹកញាប់ទៀតផង ។ពួកគេប្រកួតគ្នា៥ទឹកពេញដែលលទ្ធផលមឿន សុខហ៊ុចឈ្នះ

​ដោយពិន្ទុ ។

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតឈ្នះអ្នកប្រដាល់ងួន គាក្លិបខេត្តរតនគីរីដោយ

​ពិន្ទុបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។

 

អត្ថបទដែលជាប់ទាក់ទង