ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ត្រូវបាន​ពន្យារ​ហើយ​

92

​ ​
ភ្នំពេញ​៖ ដោយសា​បញ្ហា​ជម្ងឺ​ផ្លូវដង្ហើម​(​កូ​វីដ​-១៩)​នោះ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​
៣​ត្រូវបាន​ពន្យារ​ជា​បណ្ដោះអាសន្ន​ហើយ ។​
​ ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​មានប្រសាសន៍ថា ក្រោយ​ទទួលបាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​មុននេះ​ការប្រកួត​កីឡា​ជាតិ​ដ៏​ធំ​នេះ​ត្រូវបាន​ប​ន្យា​រ​សិន​។​
​សូមបញ្ជាក់ថា​រាជរដ្ឋាភិបាល​បាន​ឯកភាព​ពន្យារពេល​រៀបចំ​ការប្រកួត​កីឡា​ជាតិ​តប​
​តាម​ការស្នើសុំ​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដោយ​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ស្មារតី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម​ថ្មី Covid-19​។​
​ជាមួយនឹង​ការពន្យារពេល​នេះដែរ​លោក វ៉ា​ត់ ចំរើន បាន​ថ្លែងអំណរគុណ និង​គាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល ដែល​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​កីឡាករ​-​កីឡាការិនី​ពិសេស​ផ្ដល់ឱកាស​ឲ្យ​គណៈកម្មការ​មាន​ពេល​វេ​
​លា​គ្រប់គ្រាន់ ក្នុងការ​ត្រៀមលក្ខណៈ​រៀបចំ នៅពេល​ស្ថានភាព​រីក​រាលដាល នៃ​ជំងឺឆ្លង Covid-19 មាន​សភាព​ប្រក្រតី​ឡើងវិញ​។​
​លោក​បន្ដថា «​ឥឡូវ​យើង​មាន​ផលប៉ះពាល់​ច្រើន ពិសេស​កីឡាករ​មិនបាន​ហាត់ អាច​ប៉ះពាល់​បច្ចេកទេស​ឬ​អាច​គ្រោះថ្នាក់​ពេល​ប្រកួត​ច្រើន​។​ម្យ៉ាង​ការហាត់​ស៊ាំ​ត្រៀម​សម្ដែង​
​អបអរ​ពិធី​បើក​និង​បិទ​ក៏​មិនបាន​ហាត់​ដែរ​។​ចឹ​ង​វា​ជា​ការល្អ​ដែល​យើង​ផ្អាក​ហើយ​រក​ពេល​ប្រមូលផ្ដុំ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​រៀបចំ​ឡើងវិញ​។ ចឹ​ង​យើង​សូម​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល សម្រាប់​ការឯកភាព​លើក​ពេល ដ្បិត​នេះ​ជា​កង្វល់​អ្នកបច្ចេកទេស តែ​យើង​នឹង​តែ​បន្ដ​ការ​ខំប្រឹង ដើម្បី​ត្រៀម​រៀបចំ ព្រោះ​យើង​មិន​បោះបង់​ផែនការ​នេះឡើយ​»​។​
​គួរ​បញ្ជាក់ថា​ព្រឹត្តិការណ៍​២​ឆ្នាំ​ម្ដង​បានរៀបចំ​២​លើក​រួចមកហើយ​ក្នុង​គោលបំណង​សម្រួច​ផែនការ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ទាំង​ការបណ្ដុះបណ្ដាល​ធនធាន​កីឡាករ​-​កីឡាការិនី និង​ធនធាន​មន្ដ្រី​បច្ចេកទេស​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ទាំងមូល​ពិសេស​ពិធី​បើក​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​តែម្ដង​។​ចំពោះ​កីឡា​ជាតិ​លើក​ទី​៣​ក្រោយ​រាជរដ្ឋាភិបាល​សម្រេច​ព​ន្យា​រ​ពេល​កាលបរិច្ឆេទ​ថ្មី ដើម្បី​រៀបចំ​នៅ​មិនទាន់​កំណត់​នោះទេ ដោយ​រង់ចាំ​ស្ថានភាព​ជំងឺឆ្លង Covid-19 មាន​ភាព​ធូរ​ស្រាស ឬ​ប្រក្រតី​ឡើងវិញ​សិន​។​
​ ​សូមបញ្ជាក់ថា​កាល​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ឆ្នាំ​២០១៦​រាជធានី​ភ្នំពេញ​ប្រជែង​បាន​មេដាយ​ច្រើនជាងគេ​ដោយ​ក្រសួងមហាផ្ទៃ​បាន​លេខ​២​និង​ក្រសួងការពារជាតិ​បាន​លេខ​៣​។​ការប្រកួត​លើក​ទី​២​ឆ្នាំ​២០១៨​ក្រសួងមហាផ្ទៃ​បាន​មេដាយ​នាំមុខគេ​ឯ​រាជធានី​ភ្នំពេញ​ធ្លា​ក់មក​២​និង​ក្រសួងការពារជាតិ​រក្សា​តំណែង​លេខ​៣​ដដែល ៕

អត្ថបទដែលជាប់ទាក់ទង