ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខបាល់ទាត់អាស៊ាន និយាយអ្វីខ្លះក្នុងយុគសម័យកូវីដ-១៩

74

    ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (The Asean Football Federation )

លោកឧត្តមសេនីយ៍ខៀវ សាម៉េតដែលជឃាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផង

​នោះបានសម្ដែងនូវការតកស្លុតចំពោះការសម្រេចចិត្តកែប្រែកម្មវិធីប្រកួតនានាក្នុងតំបន់ដើម្បី

​ចូលរួមទប់ស្កាត់កូវីដ-១៩ ។

ថ្លែងនៅលើគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍លោកបានលើកឡើងថានេះគឺជាពេលវេលាដែលមិនធ្លាប់មានពីមុនមកសម្រាប់ពិភពលោកទាំងមូលរួមទាំងក្រុមគ្រួសារបាល់ទាត់ និងសហគមន៍របស់យើង ប៉ុន្តែយើងនឹងឆ្លងកាត់វាជាមួយគ្នា។ ទោះយ៉ាងណាការឆ្លងកាត់វានឹងតម្រូវឲ្យយើងទាំងអស់គ្នាចូលរួមចំណែក។

សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍បានសម្រេចលើកពានរង្វាន់ ៤នឹងត្រូវបានពន្យារពេលទៅកាលបរិច្ឆេទក្រោយៗទៀតនៅឆ្នាំនេះដោយចាប់ផ្តើមពីព្រឹត្តិ

ការណ៍បាល់ទាត់នារីអាស៊ីអាគ្នេយ៍ព្រឹត្តិការណ៍យុវជននិងយុវនារី៣ទៀតដែលត្រូវផ្លាស់ប្តូរផងដែរនោះ គឺការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំ, ពានយុវជនអាយុក្រោម ១៦ឆ្នាំ និងពានយុវជនអាយុក្រោម ១៩ឆ្នាំ ដែលគ្រោងធ្វើនៅក្នុងខែមិថុនា ខែកក្កដា និងសីហា បន្តបន្ទាប់គ្នាស្របពេលដែលព្រឹត្តិការណ៍ចំនួន៥ផ្សេងទៀតរបស់សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍នឹងបន្តប្រព្រឹត្តទៅតាមការគ្រោងទុកគឺរួមមានការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៥ឆ្នាំ, បាល់ទាត់ក្នុងសាល, ក្លឹបបាល់ទាត់ក្នុងសាស, បាល់ទាត់លើឆ្នេរខ្សាច់ និងពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Championship ឬនិយមហៅថា AFF Suzuki Cup) ខណៈពានរង្វាន់ក្លឹបបាល់ទាត់អាស៊ីអាគ្នេយ៍ (Asean Club Championships – ACC) ត្រូវលើកទៅឆ្នាំ២០២១ វិញ។

ហានិភ័យនៃការឆ្លងជំងឺនេះ ភាគច្រើនមានលើការប្រមូលផ្តុំដែលមានមនុស្សច្រើន ដូចជាព្រឹត្តិការណ៍បាល់ទាត់ជាដើម យើងបានធ្វើការសម្រេចចិត្តក្នុងការពន្យាពេល ឬនៅពេលណាដែលចាំបាច់ដើម្បីលុបចោលការប្រកួតនានារបស់យើងដើម្បីកាត់បន្ថយទំនាក់ទំនងសង្គម ជាមួយគោលដៅដើម្បីការពារសុវត្ថិភាព និងសុខភាព គ្រួសារបាល់ទាត់របស់យើង និងសហគមន៍។នៅពេលដែលស្ថានភាពកំពុងវិវត្តឥតឈប់ឈរយើងនឹងបន្តតាមដានយ៉ាងដិតដល់ហើយយើងនឹងមិនស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរកាលវិភាគប្រកួតរបស់យើងប្រសិនបើចាំ

បាច់។នៅក្នុងរាល់ការសំរេចចិត្តរបស់យើងAFFតែងតែផ្តល់អាទិភាពដល់សុខុមាលភាពនៃគ្រួសារបាល់ទាត់ និងសហគមន៍របស់យើង។

បុរសកម្ពុជាដំបូងគេរបស់កម្ពុជាដែលជាប់ជាប្រធានសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍អាណត្តិទី៥ រូបនេះបន្ថែមថាដោយមានការណែនាំពីអង្គការសុខភាពពិភពលោក (WHO), ក្រសួងសុខាភិបាល, ទីភ្នាក់ងាររដ្ឋាភិបាល, សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC)ហើយនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតនៅពេលចាំបាច់។

លោកបន្តថាយើងទាំងអស់គ្នាត្រូវចូលរួមចំណែកដើម្បីរក្សាការឆ្លងមេរោគឲ្យនៅទាបបំផុត តាមដែលអាចធ្វើទៅបាន ដូច្នេះ គ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលកំពុងប្រថុយជីវិតរបស់ពួកគេនៅជួរមុខ អាចទប់ទល់នឹងចំនួនអ្នកជំងឺធ្ងន់ធ្ងរ ហើយដូច្នេះមន្ទីរពេទ្យរបស់យើងនឹងមិនណែនណាន់តាន់តាប់ឡើយ។វិធានការណ៍ដែលបានដាក់ចេញដោយរដ្ឋាភិបាលនីមួយៗ អាចធ្វើការបានលុះត្រាតែយើងទាំងអស់គ្នាចូលរួមចំណែក ដើម្បីកាត់បន្ថយទំនាក់ទំនងសង្គមតាមដែលអាចធ្វើទៅបាន៕

 

អត្ថបទដែលជាប់ទាក់ទង