ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឆ្លងកូវីដ១៩កើនដល់៩៨នាក់ ខណៈមានអ្នកជំងឺ១នាក់ជាសះស្បើយ

48

 

ភ្នំពេញ ៖ ករណីអ្នកផ្ទុកជំងឺកូវីដ-១៩ កើនឡើងដល់ ៩៨ ហើយ បើតាមរបាយការណ៍របស់ក្រសួង​សុខាភិបាល ។

 ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ 

នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩៨នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ខណៈដែលថ្ងៃនេះ 

មានអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១នាក់ទៀត សរុបគិតមកត្រឹមយប់ថ្ងៃទី២៦ ខែមីនានេះ 

អ្នកជាសះស្បើយពីជំងឺកូវីដបានកើនដល់ចំនួន១១នាក់

ករណីឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌូណេស៊ី២នាក់ គឺបុរសអាយុ៤១ឆ្នាំ និងបុរសអាយុ៤៤ឆ្នាំ 

ដែលបានចូលមកកម្ពុជា ក្នុងខេត្តសៀមរាប បន្ទាប់ពីពួកគេបានធ្វើតេស្តឃើញមានកូវីដ១៩ នៅប្រទេសថៃ។ ដោយឡែក 

ករណីព្យាបាលជាសះស្បើយវិញ គឺនៅក្នុងខេត្តកោះកុង ដែលមានអ្នកជំងឺកូវីដអាយុ៥៧ឆ្នាំ មានទីលំនៅខេត្តកំពត។

ក្រៅពីករណីខាងលើនេះ ក្រសួងសុខាភិបាល បានរកឃើញមានបុរសជនជាតិស៊ុយអែតម្នាក់ទៀត ដែលមានវិជ្ជមានជំងឺកូវីដ១៩ 

ប៉ុន្តែបុរសនេះបានចាកចេញពីកម្ពុជាផងដែរ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្ល៉េះ ដោយករណីនេះមិនរាប់បញ្ចូលជាករណីថ្មី 

នៅក្នុងប្រទេសកម្ពុជាឡើយ៕

អត្ថបទដែលជាប់ទាក់ទង