ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ី​ហ្គេម​នឹង ធ្វើ​ឲ្យ​វៀតណាម ​កែលម្អ​រចនាសម្ព័ន្ធ​

78

​ ​ភ្នំពេញ​៖​លោក Vuong Bich Thang​ប្រធាន​រដ្ឋបាល​កីឡា​ជាតិ​វៀតណាម​បាន​និយាយ​
​ថា​“​ការរៀបចំ​ស៊ី​ហ្គេម​នឹង​ជួយ​ប្រទេស​វៀតណាម​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​និង​អភិវឌ្ឍ​កីឡា​” ។
​លោក​បន្តថា ទីក្រុង​ហាណូយ​បានរៀបចំ​ការប្រកួត​កីឡា​អាស៊ី​ម្ដង​គឺ​លើក​ទី ២២ នៅ​ឆ្នាំ ២០០៣​និង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ក្នុងផ្ទះ​នៅ​ឆ្នាំ​២០០៩​។​ទីក្រុង​នេះ​ឆ្លើយតប​គ្រប់គ្រាន់​សម្រាប់​ការទាមទារ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ ២០២១ ។
​ថវិកា​ចំនួន​ជិត ១ សែន​កោដិ​ដុង​នឹង​ត្រូវបាន​បម្រុង​ទុក​សម្រាប់​ការរៀបចំ​សកម្មភាព​នានា​និង​នៅសល់​សម្រាប់​ការកែលំអរ​កន្លែង​ដែល​ពាក់ព័ន្ធ​រួមមាន​មណ្ឌល កីឡា My Dinh និង មជ្ឈមណ្ឌល​កីឡា​ទឹក និង​បណ្ដា កន្លែង​ផ្សេងទៀត​នៅតាម​ខេត្ត​ក្បែរ ៗ គ្នា​ដែល​អាច​ប្រើ​ជា​កន្លែង​ប្រកួត​បាន​។
​ប្រាក់ចំណូល​សរុប​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ចំនួន​ជិត​៩៧​ពាន់​លាន​ដុង​រួមមាន​ការចូលរួម​វិភាគទាន​ពី​ប្រទេស​ចំនួន​១០​ផ្សេងទៀត​ដែលជា​អ្នក​ឧបត្ថម្ភ​ការផ្សព្វផ្សាយ​និង​សិទ្ធិ​ផ្សាយ​។ នោះ​គឺ​ប្រហែល ៥,៦% នៃ​ការវិនិយោគ​។
​ស៊ី​ហ្គេម​លើក​ទី ៣១ នឹងត្រូវ​ធ្វើឡើង​រយៈពេល ២ សប្តាហ៍​ចុងក្រោយ​នៃ​ខែវិច្ឆិកា​ឆ្នាំ ២០២១ ដែលមាន​អ្នកចូលរួម​ជាង ១ ម៉ឺន​នាក់​និង​កីឡា​ចំនួន ៣៦ ។
​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៥​នៅ​ប្រទេស​សិង្ហ​បុរី​ព្រឹត្តិការណ៍​ឆ្នាំ ២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី​និង​ឆ្នាំ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។​វៀតណាម​
​មាន​ជំនឿ​ចិត្ត​ថា​ឆ្នាំ​២០២១​ដែល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​គេ​នឹង​បង្កើតបាន​នូវ​ជោគជ័យ​កាន់តែ​ធំ​ថែម​
​ទៀត​ជាមិនខាន ។​

អត្ថបទដែលជាប់ទាក់ទង