ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ឃុន ឌីម៉ាបរិច្ចាគ ប្រាក់ខែ១០ម៉ឺនរៀលក្នុងមួយខែដើម្បីប្រឆាំងកូវីដ ១៩

82

ភ្នំពេញ៖អតីអអ្នកប្រដាល់ឃុន ឌីម៉ា(ឃីម ឌីម៉ា)ដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៩នៅប្រទេសម៉ាឡេស៊ីនោះ

បានប្រកាសបរិច្ចាកប្រាក់បៀវត្សរបស់ខ្លួនជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជីម្ងឺកូវីដ ១៩ ។

ឃុន ឌីម៉ាដែលមានថានន្តរសក្តិជាអនុសេនីយ៍ត្រីដែលជា ជំនួយការ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្របានកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន១០ម៉ឺនរៀលក្នុងមួយខែរយៈពេល៥ខែជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ

១៩គឺចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង