ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផែនការប្រចាំឆ្នាំជាច្រើន ស្ថិតក្នុងភាពស្រពិចស្រពិល

81

ភ្នំពេញ៖សម្រាប់ឆ្នាំ២០២០នេះផែនការកីឡាជាច្រើនត្រូវបានស្ថិតក្នុងភាពស្រពិចស្រពិលដោយសារតែការរាតត្បាតនៃមេរោគកូវីដ ១៩ ។

លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាផែនការចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ការអញ្ជើញគ្រូបរទេសឲ្យមកបង្ហាត់នៅក្នុងស្រុក ការចេញទៅប្រកួតនៅក្រៅប្រទេស

និង ក្នុងប្រទេសសុទ្ធតែត្រូវផ្អាកទាំងអស់ ។

លោកបន្តថាសូម្បីតែវគ្គសាមគ្គីអូឡាំពិកដែលមួយឆ្នាំៗកម្ពុជាតែងតែបានទទួលពីអង្គការសាមគ្គីអូឡាំ

​ពិកអន្តរជាតិនោះក៏ត្រូវផ្អាក សិក្ខាសាលា និងបណ្ដាវគ្គបណ្ដុះបណ្ដាលនានាទាំងក្នុងទាំងក្រៅប្រទេសក៏សុទ្ធតែ

​ត្រូវផ្អាក ។

ព្រឹត្តិការណ៍កីឡាជាច្រើនទៀតទោះបីគេព្យាយាមប្រើពាក្យថាលើកពេលក៏ពិតមែនតែព្រឹត្តិការណៗទាំង

​នោះទំនងជារសាត់បាត់ទៅជាមួយនឹងពេលវេលាទៅហើយ ។ព្រឹត្តិការណ៍ទាំងនោះនឹងរៀបចំធ្វើឡើងវិញបន្ទាប់

ពីមេរោគកូវីដ ១៩រសាត់បាត់ពីផែនដីនេះទៅ ។

លោកអ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានលើកឡើងដែរថាសូម្បីតែព្រឹត្តិការណ៍ប្រកួត

​កីឡាជាតិលើកទី៣ ព្រឹត្តិការណ៍ប្រកួតជម្រុះនៃបាល់ទាត់ពិភពលោកក៏ត្រូវលើកពេលដែរ ។ទាំងនេះមិនមែនជា

​បញ្ហាតែកម្ពុជាម្នាក់ឯងឡើយតែជាបញ្ហាដែលពិភពលោកទាំងមូលកំពុងតែជួបប្រទះ ៕

Q

អត្ថបទដែលជាប់ទាក់ទង