ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួន សុខខេង បង្ក្រាបតក់ សោភ័ណ្ឌ

82

ភ្នំពេញ៖លើ់សង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៨មេសាក្នុងជំនួបរវាងអ្នកប្រដាល់ជើង
ចាស់ដូចគ្នានោះអ្នកប្រដាល់លួនសុខខេងក្លិបពុទ្ធសេរីវង្សបានយកឈ្នះអ្នកប្រដាល់តក់សោភ័ណ្ឌក្លិបអេភូថង
កីឡាបានដោយពិន្ទុ ។
សោភ័ណ្ធជាអ្នកប្រដាល់ធ្លាប់មានឈ្មោះល្បីបានមួយរយៈចំពោះសុខខេងក៏ល្បីល្បាញដែរតែគេពុំធ្លាមមានឧិកាសប្រកួតជាមួយអ្នកប្រដាល់បរទេសដូចសោភ័ណ្ឌឡើយ ។នៅក្នុងជំនួបនេះទោះបីប្រកួតក្នុងស្ថានភាព
បិទទ្វារក៏ពិតមែនតែអ្នកទស្សនាតាមទូរទស្សន៍មានជំនឿចិត្តលើសោភ័ណ្ឌជាង ។
តាមពិតស្ថានភាពនៃការប្រកួតសោភ័ណ្ឌវាយចេញច្រើនជាងសុខខេងតែការវ៉ៃចេញរបស់គេមិនសូវបាន
ចំគោលដៅឡើយ ។ចំពោះសុខខេងវ៉ៃចេញមួយៗតែមានប្រសិទ្ធិភាពល្អនិងធ្ងន់ទៀតផង ។ការបញ្ចេញអាវុធ
របស់សុខខេងតិចតែចំគោលដៅបានច្រើន ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាយ៉ាងតឹងតែងពេញទាំង៥ទឹកដែលលទ្ធផលចុងក្រោយលួន សុខខេង
បានទទួលជ័យជំនះលើតក់ សោភ័ណ្ឌដោយពិន្ទុ ។
សូត្រ សាណូក្លិបបក្សីស្លាបដែកដែលចូលចិត្តវ៉ៃដោយអំណួតនោះនៅទឹកទី៥បែរជាភ្លាត់ស្នៀតត្រូវអ្នក
ប្រដាល់សោម ពិសិដ្ឋក្លិបអេភូថងកីឡាទាត់ផ្កាប់ចានមួយជើងឆ្វេងចំកញ្ចឹង ក សន្លប់ករោកលែងរួចតែម្ដង ។
ស្ថានភាពនៃការប្រកួត៤ទឹកដំបូងហាក់ដូចជាគ្មាននរណាលើនរណាឡើយតែមកដល់ទឹកទី៥ក្នុងខណៈ
ដែលសាណួពុលនឹងអំណួត ធ្វេសប្រហែសក្នុងការការពារនោះត្រូវពិោសិដ្ឋបញ្ចេញមួយជើងឆ្វេងចំកញ្ចឹង កធ្វើ
ឲ្យសាណូសន្លប់ក្រោកលែងរួចតែម្ដង ។
លន់ សៀកឡេងក្លិបថ្នល់ទទឹងគុនខ្មែរត្រូវអ្នកប្រដាល់ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធវាយមួយកែងនៅទឹកទី
៤បណ្ដាលឲ្យបែកចំប្រជុំចិញ្ចើមយ៉ាងធំហើយត្រូវគ្រូពេទ្យបញ្ឈប់តែម្ដង ។
អ្នកប្រដាល់ទាំង២រូបនេះអាចនិយាយបានមថាជាគូប្រកួតដែលល្អមើលជាទីបំផុត ។ពួកគេចាប់ផ្ដើម
វាយប្រហារគ្នាទៅវិញទៅមកតាំងពីដើមទឹកទី១មកម្ល៉េះ ។ពួកគេក្រៅពីវាយប្រហារជើងក្រោមគ្នាគេប្ដូរកែង និង
កណ្ដាប់ដៃគ្នាយ៉ាងជក់ចិត្ត ។
នៅទឹកទី២រ៉ាមីត្រូវអាជ្ញាកណ្ដាលរាប់៨បន្ទាប់ពីត្រូវលន់ សៀកឡេងវាយប្រហារជើងក្រោមយ៉ាងចាស់ដៃ
មកនោះ ។តែបន្ទាប់ពីរាប់ហើយរ៉ាមីបន្តការប្រកួតបានទៀតហើយនៅទឹកទី៤កែងរបស់រ៉ាមីធ្វើឲ្យអាជ្ញាកណ្ដាល
បញ្ឈបសៀកឡេងតែម្ដង ។
ភួង ពិសិដ្ឋក្លិបខេត្តរតនគីរីប្រកួតឈ្នះអ្នកប្រដាល់ជើងថ្មីទូច ដេវីដក្លិបអារុណរះកីឡាដោយពិន្ទុទាំងប្រ
ផិតប្រផើយបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ៕

អត្ថបទដែលជាប់ទាក់ទង