ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្វៀន​ប៉ុស្តិ៍​លេខ​៥​បើក​ប្រកួត​ឡើងវិញ​តែ​វ៉ៃ​បិទទ្វារ​

84


​ ​ភ្នំពេញ​៖​បន្ទាប់​បិទ​សង្វៀន​មួយរយៈ​ខ្លី​ដោយសារតែ​ការ​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ ១៩​នោះ​នៅ​ថ្ងៃទី​២​ឧសភា​
​នេះ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​នឹង​បើក​ឲ្យ​មានការ​ប្រកួត​ឡើងវិញ​តែ​ប្រកួត​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​
​ឡើយ​គឺ​គ្រាន់តែ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ដូច​ស្ថានីយ៍​នានា​ដែរ ។​
​ ​សម្រាប់​ការបើក​សង្វៀន​វិញ​នេះ​អ្នក​ប្រដាល់​ជើងចាស់​២​រូប​ត្រូវ​បានដាក់​ឲ្យ​ប្រក​យ​ត​គ្នា ។​ន​ន់ ជំនិត​ក្លិប​
​ស្វាយ​រលំ​ឬ​ទ្ធិ​ជ័យ​ប្រកួត​ជាមួយ​ចៅ​ផល​ឌឿ​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​
៧១​គីឡូក្រាម ។​
​ ​អតីតកាល​របស់​អ្នក​ប្រដាល់​វ័យ​ចំណាស់​ទាំង​២​រូបនេះ​អស្ចារ្យ​ណាស់ ។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​
​កណ្ដាប់ដៃ​ធ្ងន់ រហ័ស កម្លាំង​អស្ចារ្យ មិនតែប៉ុណ្ណោះ​ស្នៀត​ជង្គង់ កែង និង​ស្នៀត​ទាត់​របស់គេ​ក៏​មិនអាច​មើល​
​ស្រាល​បានដែរ ។​
​ ​ពួកគេ​មាន​វ័យ​ច្រើន​ហើយ​តែ​កលល្បិច​នៃ​ការប្រកួត​របស់គេ​នៅតែ​ល្អ​ដដែល​គ្រាន់តែ​កម្លាំង​របស់គេ​មិន​
​ដូចដើម​តែប៉ុណ្ណោះ ។​ការដាក់​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យ​ចំណាស់​ឲ្យ​ប្រកួត​គ្នា​បែបនេះ​ក្នុង​បំណង់​ឲ្យ​អ្នក​ប្រដាល់​
​ស្រករ​ក្រោយ​រៀន​វ៉ៃ​ដោយ​ប្រើ​កលល្បិច ឲ្យ​បាន​ច្រើន​ជាជាង​វ៉ៃ​ដោយ​ប្រើ​កម្លាំងបាយ ។​ជំនួប​រវាង​អ្នក​ប្រដា​ល់វ័យ​
​ចំណាស់​ទាំង​២​រូបនេះ​គេ​លំបាក​ស្មាន​មុន​ពី​ជ័យជំនះ​ណាស់ ។​
​ ​សោម ពិសិដ្ឋ​ក្លិប​អេ​ភូ​ថង​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ច្រឹ​ក កុសល​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ប្រកួត​គ្នា​
​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គី​ឡៅ​ក្រាម​។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​មិនសូវមាន​នរណា​ស្គាល់​ក៏ពិតមែន​តែ​គេ​វ៉ៃ​បានល្អ​និង​
​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​វ៉ៃ​៥​ទឹក ។​
​ ​កែវ សំរិទ្ធ​ក្លិប​ខេត្ត​រតនគីរី​ដែល​ទើបតែ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​អ៊ុង កំសត់​ក្លិប​ព្រៃទទឹង​កីឡា​ខេត្ត​បាត់​
​ដំបង​នោះ​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​កន្ត្រៃ​ហោះ​ធា នុ​រាជ​ក្លិប​ម្កុដ​រាជសីហ៍ ។​
​ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​តាមពិត​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​
​ធ្លាប់​ជួប​ប្រកួត​គ្នា​កន្លងមក​ដោយមាន​ឈ្នះ ចាញ់​ទៅវិញទៅមក​ដោយ​គ្រាន់តែ​ភាគច្រើន​ធា នុ​រាជ​ជា​អ្នកឈ្នះ​តែ​
​ប៉ុណ្ណោះ ។​
​ ​សំរិទ្ធ​ខ្លាំង​ដៃ​តែ​អន់​ជើង​ក្រោម​សម្រាប់​ធា នុ​រាជ​ទោះបី​គេ​មាន​អំណួត​ខាង​ស្នៀត​នាគ​វ័ធ​កន្ទុយ លោត​
​ទាត់​ផ្កាប់​ចាន​ក៏​ពិតមែនតែ​កែង ជង្គង់ កណ្ដាប់ដៃ​របស់គេ​មិនអាច​មើលរំលង​បានឡើយ ។​លើក​នេះ​នរណា​ជា​
​អ្នកខ្លាំង​ពិតប្រាកដ ?
​ ​សេក គឹម​សាន្ដ​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​លន់ សៀកឡេង​ក្លិប​ថ្នល់ទទឹង​
​គុន​ខ្មែរ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​
​ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ក៏​សុទ្ធតែ​ខ្លាំង​ដូចគ្នា​តែ​សៀកឡេង​ខ្សោ​ក្នុងការ​ការពារ​បន្តិច ព្រមទាំង​ឆាប់​មាន​
​អំណួត​ណាស់ ។​នរណា​ជា​អ្នកឈ្នះ ?
​ ​សាន់ វាសនា​ក្លិប​នាគរាជ​ចតុមុខ​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡុង សុ​ឃា​ក្លិប​សាល​វ័​ន្ដ​កីឡា​
​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង