ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ៊ឹម សារ៉ានបង្ក្រាបអ៊ុង កំសត់

76

ភ្នំពេញ៖អ្នកប្រដាល់ហ៊ឹម សារ៉ានដែលបានប្រកាសឈប់ឡើងសង្វៀននោះបានត្រឡប់មកកាន់ការប្រកួតវិញព្រមទាំងធ្វើឲ្យគេ
ចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែការប្រកួតរបស់គេហាក់ដូចជាដណ្ដើមបានជ័យជំនះផ្ទួនៗ ។
ក្នុងការប្រកួតនាយប់ថ្ងៃទី២ឧសភាហ៊ឹម សារ៉ានបានយកឈ្នះអ្នកប្រដាល់អ៊ុង កំសត់បានដោយពិន្ទុទោះបីការប្រកួតមានការ
តឹងតែងបន្តិចក៏ពិតមែន ។ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមនោះសារ៉ាន់បានបង្ហាញពីភាពរឹងមាំជាងមុនពិសេសគេអាចវ៉ៃបាន
៥ទឹកទោះបីទឹកក្រោយៗគេមានការហត់នឿយក៏ពិតមែន ។
កំសត់ដែលចូលចិត្តលេងកែងនោះគេបែរជាញញើតកែង និងកណ្ដាប់ដៃរបស់សារ៉ាន់ទៅវិញ ។ក្នុងការប្រកួត៥ទឹកសារ៉ានមាន
ប្រៀបលើគូប្រកួតរបស់ខ្លួនភាគច្រើនគេសមនឹងទទួលបានជ័យជំនះបែបនេះហើយ ។
នន់ ជំនិតក្លិបស្វាយរលំឬទ្ធិជ័យប្រកួតឈ្នះអ្នកប្រដាល់ចៅ ផលឌឿក្លិបក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងដោយពិន្ទុ ។អ្នកប្រ
ដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។
ពួកគេជាអ្នកប្រដាល់ជើងចាស់និងមានវ័យចំណាស់ដូចគ្នា ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាដោយប្រើក្បាចើវ៉ៃល្អដូចគ្នានិង
មិនសូវប្រើកម្លាំងហួសហេតុឡើយ ។ជាអ្នកប្រដាល់ដែលវ៉ៃចេញបានធ្ងន់ដូចគ្នានោះគេប្រើកណ្ដាប់ដៃ និងទាត់ច្រើនជាងប្រើកែង ។ក្នុងការ
ប្រកួត៥ទឹកនោះកម្លាំងវ័យចំណាស់របស់ពួកគេបានធ្វើឲ្យគេជួបការលំបាកចាប់ពីទឹកទី៤ទៅ។ក្រោយពីប្រកួតគ្នា៥ទឹកនោះនន់ជំនិតបាន
យកឈ្នះអ្នកប្រដាល់ចៅ ផលឌឿបានដោយពិន្ទុ ។
អ្នកប្រដាល់កណ្ដាប់ដៃធ្ងន់ពុទ្ធ ម៉ាណូយក្លិបពុទ្ធសេរីវង្សប្រកួតចាញ់អ្នកប្រដាល់ចិត្តធំលន់ សៀកឡេងក្លិបថ្នលើ់ទទឹងគុនខ្មែរ
ដោយពិន្ទុ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ជួបជាមួយសៀកឡេងម៉ាណូយបែរជាបញ្ចេញកណ្ដាប់ដៃ
មិនរួចទៅវិញមិនតែប៉ុណ្ណោះសៀកឡេងបញ្ចេញជង្គង់ និង ទាត់ចេញបានយ៉ាងល្អនិងមានប្រសិទ្ធិភាពទៀតផង ។តោះបីយ៉ាងណាក៏អ្នកប្រ
ដាល់ទាំង២រូបនេះប្រកួតគ្នាពេញ៥ទឹកដែលលទ្ធផលគឺលន់ សៀកឡេងជាអ្នកឈ្នះ ។
សោម ពិសិដ្ឋក្លិបអេភូថងកីឡាប្រកួតឈ្នះអ្នកប្រដាល់ច្រិច កុសលក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង