ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជ័យ ស៊ីណេត ផ្ដួលភួង ពិសិដ្ឋទឹកទី៣

75


ភ្នំពេញ៖អ្នកលេងកណ្ដាប់ដៃភួង ពិសិដ្ឋក្លិបខេត្តរតនគីរីត្រូវអ្នកប្រដាល់ជ័យ ស៊ីណេតក្លិបឃ្លាំងមឿងកីឡសទាត់ឲ្យខូចជើង
ប្រកួតលែងកើតនៅមុនស្នូរជួងបញ្ចប់ទឹកទី៣។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី២ឧសភា ។ស៊ីណេតកំពស់របស់គេ
ទាបជាងពិសិដ្ឋក៏ពិតមែនតែអ្នកប្រដាល់មុខស្វិតរូបនេះមិនញញើតនឹងកណ្ដាប់ដៃពិសិដ្ឋឡើយ។ពិសិដ្ឋបានរារាំងមិនឲ្យស៊ីណេតចូលកៀក
ខ្លួនឡើយព្រោះកណ្ដាប់ដៃស៊ីណេតក៏មិនអន់ដែរហើយវ៉ៃចេញបានច្បាស់ទៀតផង ។
នៅទឹកទី១ពិសិដ្ឋត្រតូវអាជ្ញាកណ្ដាលរាប់៨ម្ដងបន្ទាប់ពីត្រូវស៊ីណេតទាត់មួយជើងត្រូវភ្លៅយ៉ាងធ្ងន់នោះ ។ពិសិដ្ឋបន្តការប្រកួត
បានទៀតទាំងវេទនា ។មកដល់ទឹកទី២ស៊ីណេតវាយប្រហារជើងក្រោមពិសិដ្ឋធ្វើឲ្យអាជ្ញាកណ្ដាលរាប់៨ដល់ទី២លើកតែទោះជាយ៉ាងណា
ក៏ពិសិដ្ឋទ្រាំរហូតដល់ទឹកទី៣ ។
មកដល់ទឹកទី៣ស៊ីណេតវាយប្រហារជើងក្រោមពិសិដ្ឋកាន់តែខ្លាំងឡើងៗធ្វើឲ្យអ្នកប្រដាល់រូបនេះដួលទៅលើក្ដារសង្វៀន ។លោក
យឹម សុខុមដែលជាអាជ្ញាកណ្ដាលបានបញ្ឈប់ពិសិដ្ឋត្រឹមទឹកទី៣ដោយសារតែអ្នកប្រដាល់រូបនេះអសមត្ថភាពក្នុងការប្រកួតទៅហើយ ។
អ្នកប្រដាល់ជើងថ្មីសឿន ឆ្នើមក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតចាញ់អ្នកប្រដាល់ឈាន ហុងក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុដាច់តែ
ម្ដងបន្ទាប់ពីតស៊ូ៥ទឹកពេញមកនោះ ។
សឿន ឆ្នើមបានវ៉ៃប្ដូរជាមួយឈាន ហុងដោយគ្មានញញើតឡើយតែការវ៉ៃចេញរបស់ឈាន ហុងច្បាស់ជាង ។នៅទឹកទី២កណ្ដាប់
ដៃរបស់ឈាន ហុងបានធ្វើឲ្យសឿន ឆ្នើមដួលទៅលើក្ដារសង្វៀនព្រមទាំងត្រូវអាជ្ញាកណ្ដាលរាប់៨ សឿន ឆ្នើមបន្តការប្រកួតបានរហូតចប់
ទឹកទី៥ហើយនៅទឹកទី៥គេបានធ្វើឲ្យឈាន ហុងមានឈាមហូរនៅលើចិញ្ចើមទៀតផង ។
ធា វាសនាក្លិបខេត្តរតនគីរីត្រូវអ្នកប្រដាល់ថៃ រ៉េតក្លិបទ័ពឆ័ត្រយោង៩១១វ៉ៃឲ្យអាជ្ញាកណ្ដាលបញ្ឈប់មុនស្នូរជួងបញ្ចប់ទឹកទី៣។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
នៅទឹកទី២ធា វាសនាត្រូវអាជ្ញាកណ្ដាលរាប់បន្ទាប់ពីត្រូវមួយកែង និង មួយជើងរបស់ថៃ រ៉េតនោះ ។មួយកែង និងមួយជើងរបស់
ថៃ រ៉េតមិនបានធ្វើឲ្យវាសនាមានរបួសឡើយគឺគ្រាន់តែវង្វេងប៉ុណ្ណោះ ។មកដល់ទឹកទី៣វាសនាត្រូវអាជ្ញាកណ្ដាលមិនឲ្យប្រកួតបន្តដោយសារ
តែអ្នកប្រដាល់រូបនេះអសមត្ថភាព ។
សួរ ចាន់រាជក្លិបជ្រៃសែនជ័យប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ប៊ន ពន្លឹកក្លិបនាគរាជចតុមុខដោយពិន្ទុដាច់តែម្ដង ។ អ្នកប្រដាល់ទាំង
២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ។
ពួកគេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយដែលមានទម្ងន់ស្រាល ។ស្ថានភាពនៃការប្រកួតទាំង៥ទឹកពន្លឹកមានប្រៀបលើចាន់
រាជទាំង៥ទឹកតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង