ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ុស្ដិ៍លេខ៥ប្រកួតដណ្ដើមពាន បន្តបន្ទាប់ពីផ្អាកមួយរយៈ

343

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementដែលផ្អាកមួយខណៈដោយសារកូវីដ ១៩នោះនៅថ្ងៃទ៩ឧសភានេះ
ព្រឹត្កតិការណ៍ត្រូវបានបន្តឡើងវិញតែជាការប្រកួតបិទទ្វារមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនាឡើយ ។
ថ្ងៃទី៩ឧសភាគឺជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលអ្នកឈ្នះនឹងបានឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រប្រជែងយកពានដែល
មានរង្វាន់អមចំនួន៤.០០០ដុល្លារ ។វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលមាន២គូនោះរិន សារដ្ឋក្លិបកងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់
វ៉ែន ហុងជីវ៉ុងក្លិបកងកេងកីឡាខេត្តបាត់ដំបង ។
សម្រាប់រិន សារដ្ឋក្នុងការប្រកួតជម្រុះ៣ជុំកន្លងមកនៅជុំទី១ឈ្នះសល់ ពិសិដ្ឋកុសលកីឡាដែលរក្សាទម្ងន់មិនបាន ជុំទី២ឈ្នះ
អ៊ុង កំសត់ក្លិបព្រៃទទឹងកីឡាដោយពិន្ទុ និងវគ្គជម្រុះជុំទី៣ឈ្នះខាំ សាបានក្លិបរ៉ាហាប់ស្វាយប៉ាកដោយពិន្ទុដែរ ។
ចំពោះវ៉ែន ហុងជីវ៉ុងវិញនៅជុំទី១ប្រកួតឈ្នះសុខ សុវណ្ណក្លិបកងពលធំអន្តរាគមន៍លេខ២ដោយពិន្ទុ ជុំទី២ឈ្នះសោម ស៊ីថៃក្លិប
អេភូថងកីឡាដោយពិន្ទុនិងជុំទី៣ឈ្នះណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុ ។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលជាវគ្គដ៏សំខាន់នេះវ៉ែន ហុងជីវ៉ុង ឬ រិន សារដ្ឋជាអ្នកប្រជែងបានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ?រវាង
អ្នកប្រដាល់ទាំង២រូបនេះរវាងអ្នកឈ្នះនិង អ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។
ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរអ្នកប្រដាល់ជើងរន្ទះសោម វិឆ័យក្លិបពន្លឺវិបុលប្រកួតជាមួយអ្នកប្រដាល់ចិត្តធំពុយ
វណ្ណៈមកពីក្លិបឃ្លាំងមឿងកីឡា ។
វិឆ័យប្រាកដជាលំបាកជាមួយវណ្ណៈហើយព្រោះវណ្ណៈមួយរយៈនេះគេបានក្លាយជាអ្នកប្រដាល់ដ៏ខ្លាំងមួយរូបដែលសូម្បីតែអ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃក៏គេបង្ក្រាបបានច្រើននាក់ដែរ ។
កាលប្រកួតនៅវគ្គជម្រុះជុំទី១សោម វិឆ័យបានយកឈ្នះអ្នកប្រដាល់កណ្ដាប់ដៃរន្ទះផាន រះក្លិបតាព្រហ្មមានជ័យដោយពិន្ទុក្នុង
ខណៈដែលពុយ វណ្ណៈឈ្នះលីន សុខឈុននៅទឹកទី២ ។នៅជុំទី២វិឆ័យឈ្នះគង់ សំបូរក្លិបអាណាចក្រគុនខ្មែរដោយពិន្ទុ រីឯវណ្ណៈវិញឈ្នះ
សូត្រ ខេវិនក្លិបបក្សីស្លាបដែកដោយពិន្ទុ ។
នៅជុំទី៣ សោម វិឆ័យបានយកឈ្នះអ្នកប្រដាល់ចិត្តស្លុយរឿម វណ្ណៈក្លិបអប់រំកាយស្រុកអន្លង់វែងដោយពិន្ទុ ។ចំពោះពុយ វណ្ណៈ
វិញបានយកឈ្នះឡុង បេនលឿនក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាក៏មានជំនឿចិត្តថាវណ្ណៈមាន
ឧិកាសឈ្នះច្រើនជាងហើយ ។
ចំពោះការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះវេន សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់លីន វីរៈក្លិប
បូរីរាជសីហ៍មានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
រឿម វណ្ណៈក្លិបអប់រំកាយស្រុកអន្លង់វែងប្រកួតជាមួយអ្នកប្រដាល់ថា សារុនក្លិបពុទ្ធសេរីវង្សដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០
គីឡូក្រាម ។ឡុង ហាក់ក្លិបកងយោធពលខេមរភូមិន្ទប្រកួតជាមួយសួរ ចាន់រាជក្លិបជ្រៃសែនជ័យដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូ
ក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង