ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីចាញ់នន់ ជំនិតចៅ ផលឌឿសាកជាមួយមាស សុជាតិវិញម្ដង

95


ភ្នំពេញ៖មួយរយៈនេះអ្នកប្រដាល់ចៅ ផលឌឿហាកមានទីផ្សារប្រកួតរាល់សប្ដាហ៍តែម្ដង ។បន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់នន់ ជំនិតក្លិបស្វាយរលំឬទ្ធិជ័យកាលពីសប្ដាហ៍មុននោះនៅថ្ងៃទី៩ឧសភានេះផលឌឿនឹងជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់មួយរូបទឿត
គឺមាស សុជាតិក្លិបក្រុងប៉ោយប៉ែត ។
ពួកគេនឹងប្រកួតគ្នាលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។សូមបញ្ជាក់ថាកាលពីប្រកួតជាមួយ
នន់ ជំនិតកាលពីសប្ដាហ៍មុនផលឌឿប្រកួតក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។មិនដឹងថាកាលនោះផលឌឿតទម្ងន់ឲ្យជំនិត ឬ ក៏ពេលនេះ
ផលឌឿបញ្ចុះទម្ងន់ដើម្បីប្រកួតជាមួយសុជាតិនោះឡើយ ។
ពួកគេសុទ្ធតែជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ និង វ៉ៃដោយប្រើស្នៀត និង កលល្បិចជាជាងកម្លាំងព្រោះពួកគេសុទ្ធតែជា
ខ្លាចាស់កម្លាំងទន់ដូចគ្នា ។អតីតកាលរបស់ពួកគេសុទ្ធតែជាអ្នកខ្លាំងដូចគ្នាគ្រាន់តែផលឌឿគូប្រកួតរបស់គេមិនដែលមានកំពស់ស្មើគេ
ឡើយគឺសុទ្ធតែខ្ពស់ជាងទាំងអស់ ។
ជំនួបរវាងអ្នកប្រដាល់ជើងចាស់ដូចគ្នាបែបនេះមិនដឹងថានរណាជាអ្នកឈ្នះនោះទេតែទោះជានរណាឈ្នះ នរណាចាញ់គឺសុទ្ធ
ទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ។
ថន ភឿតក្លិបឃ្លាំងមឿងកីឡាត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់រឿង សារិទ្ធក្លិបម្កុដរាជសីហ៍ ។ អ្នកប្រដាល់ទាំង២រូប
នេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
អាចនិយាយបានថានេះជាលើកដំបូងហើយដែលថន ភឿតរកបានគូប្រកួតដែលមានរាងទាបដូចគ្នា ។កន្លងមកគូប្រកួតរបស់
គេសុទ្ធតែខ្ពស់អញ្ចឹងហើយទើបគេតែងតែជួបបរាជ័យនោះ ។អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមានចិត្តធំ និងកណ្ដាប់ដៃល្អដូចគ្នាតែការវ៉ៃ
ចេញរបស់ថន ភឿតមានប្រសិទ្ធិភាពជាង ។
អ្នកប្រដាល់ទាំង២រូបនេះនឹងតស៊ូជាមួយគ្នា៥ទឹកជាមិនខានឡើយ ហើយពួកគេសុទ្ធតែមានឧិកាសដើម្បីឈ្នះដូចគ្នាតែនរណា
វាងវៃជាងនរណានោះគឺពិតជាឈ្នះមិនខានឡើយ ។
ផុន សុខវិបុលក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ឈុន ប្រាក់កាក់មកពីក្លិបតាឯកដំបង
ដែកមានរិទ្ធខេត្តព្រៃវែងដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ។
ជាអ្នកប្រដា់វ័យក្មេងមានចិត្តស្លុយដូចគ្នានិងវ៉ៃចូលចិត្តប្ដូរដូចគ្នា ។ពួកគេមានចរឹកឆេវឆាវបន្តិចគឺប្រតសិនបើគូប្រកួតហ៊ានធ្វើឲ្យគេ
ឈឺសាច់នោះគេនឹងលោតប្ដូរទៅវ៉ៃសងភ្លាមតែជួនកាលក៏ត្រូវសន្លប់ដោយសារគូប្រកួតក៏មានដែរ ។ផុន សុខវិបុល និង ឈុន ប្រាក់កាក់គឺ
មានឧិកាសឈ្នះដូចគ្នាប្រសិនបើគេមិនឆេវឆាវនោះ ។
ស៊ឹម បុនក្លិបកងពលតូចដឹកជញ្ជូនលេខ៩០ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់គង់ ឧត្តមក្លិបកុលបុត្រកុនខ្មែរដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។សេក គឹមបេនក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយអ្នកប្រដាល់ឡូ ភារម្យមកពីក្លិបយុវ
វាលស្បូវដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង