ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សុខ សប្បាយណា បើកកិច្ចប្រជុំពិនិត្យការអនុវត្តថវិកា គាំទ្ររបស់ក្រសួងអប់រំ ជាមួយសហព័ន្ធកីឡាជាតិទំាង១៥

117

ភ្នំពេញ៖លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡាសម្រាប់ពន្លឿនការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES នៅនាយកដ្ឋានអប់រំកាយ និងកីឡា។
កិច្ចប្រជុំការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំលោកសុខសប្បាយណានឹងជួបសហព័ន្ធកីឡាជាតិចំនួន១៥ប៉ុន្តែក្នុងនោះលោក
បានជួបតែ១២ទេដោយសហព័ន្ធកីឡាជាតិ២ផុតអាណត្តិឆ្នាំចាស់និងសហព័ន្ធកីឡាជាតិមួយអវត្តមាន។
សូមបញ្ជាក់ថាក្រសួងអប់រំយុវជន និង កីឡាបានទម្លាក់ថវិកាដល់សហព័ន្ធជាតិទាំង១៥ដើម្បីធ្វើសកម្មលើការប្រកួតការកសាង
ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ។រាល់ការធ្វើសកម្មភាពសហព័ន្ធត្រូវតែធ្វើរបាយការណ៍មកក្រសួងអប់រំយុវជន និង កីឡា។ប្រសិន
បើសហព័ន្ធជាតិណាចាយវាយថវិកាខុសគោលការណ៍ក្រសួងអប់រំយុវជន និង កីឡានឹង ពិនិត្យមើលថាតើគួរបន្តឬមិនគួរបន្ត ។
ក្នុងកិច្ចប្រជុំនោះដែរលោកអនុរដ្ឋលេខាធិការបានមានប្រសាសន៍ជម្រាប់ជូនសហព័ន្ធកីឡាជាតិស្តីពីគោលការណ៍ហិរញ្ញវត្ថុក្នុងការអនុវត្តថវិកាដែលក្រសួងអប់រំយុវជននិងកីឡាបានផ្តល់ជូនទៅសហព័ន្ធនីមួយៗនិងស្តាប់នូវបញ្ហាប្រឈមនិងសំណូមពររបស់សហព័ន្ធក្នុង
ការអនុវត្តថវិកា។

 

អត្ថបទដែលជាប់ទាក់ទង