ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​អប់រំ​នឹង​បង្កើត​នាយកដ្ឋាន​កីឡា​២​បន្ថែមទៀត​

81

​ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន និង កីឡា​នឹង​បង្កើត​នាយកដ្ឋាន​កីឡា​ចំនួន​២​បន្ថែមទៀត​ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​កីឡា​លើ​នាយក​
​ដ្ឋា​ន​ចំនួន​៤​ដែល​កំពុង​តែមាន​ស្រាប់ ។​
​ក្នុង​អង្គប្រជុំ​មួយនា​ថ្ងៃទី​១១​ឧសភា​រវាង​លោក​លោ​កស សុខា​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ជាមួយ​នាយកដ្ឋាន​
​ចំណុះ​អគ្គនាយកដ្ឋាន​កីឡា​ទាំង​៤​លោក​បាន​បង្ហើប​ឲ្យ​ដឹងថា​នាយកដ្ឋាន​ចំនួន​២​ទៀត​ដែល​គ្រោង​នឹង​បង្កើត​នោះ​គឺ​នាយកដ្ឋាន​រៀបចំ​ការ​
​ប្រកួត និង នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​ពត៌មាន ។​
​ ​សូមបញ្ជាក់ថា​សព្វថ្ងៃនេះ​នាយកដ្ឋាន​ទាំង​៤​ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​កីឡា​នោះ​មាន​នាយកដ្ឋាន​អប់រំ​កាយ និង កីឡា នាយក​
​ដ្ឋា​ន​អប់រំ​កាយ និង កីឡា​សិស្ស និស្សិត មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង វិទ្យាស្ថាន​ជាតិ​អ​ប៉​រំ​កាយ និង កីឡា ។​
​នាយកដ្ឋាន​អប់រំ​កាយ និង កីឡា​ទទួលបន្ទុក​គ្រប់គ្រង​សហព័ន្ធ​ជាតិ នាយកដ្ឋាន​អប់រំ​កាយ និង កីឡា​សិស្ស និស្សិត​ទទួលបន្ទុក​
​លើ​ការប្រកួត​កីឡា​ចាប់ពី​បឋមសិក្សា រហូតដល់​ឧ​ត្ត​មសិ​ក្សា ។​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទទួលបន្ទុក​គ្រប់គ្រង​កីឡា​ជម្រើសជាតិ និង​
​កីឡា​ថ្នាល​(​ដែល​ក្នុងនោះ​មាន​ទាំង​ការ​បំប៉ន និង ការហ្វឹកហាត់ )​។ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា​ដែល​កំពុងតែ​អភិវឌ្ឍន៍​ខ្លួន​ទៅជា​
សាកលវិទ្យាល័យ​កីឡា​នោះ​ទទួលបន្ទុក​បណ្ដុះបណ្ដាល​គ្រូ​អប់រំ​កាយ និង កីឡា ។​ពេលនេះ​វិទ្យាស្ថាន​នេះ​កំពុងតែ​ដំណើរការ​សាកល្បង​
គ្រូ​អប់រំ​កាយ និង កីឡា​កម្រិត​បរិញ្ញាប័ត្រ ។​
​ ​បញ្ហា​កូ​វីដ ១៩​ដែល​នៅ​មិនទាន់​ស្ងប់​នោះ​លោក​រដ្ឋលេខាធិការ​សំណូមពរ​ឲ្យ​នាយកដ្ឋាន​ទាំ​៤​ត្រូវ​បន្ត​រក្សា​អនាម័យ​គ្រប់ពេល​
​វេលា ។​

អត្ថបទដែលជាប់ទាក់ទង