ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុង កំសត់ប្រកាសសងសឹក ជាមួយហ៊ឹម សារ៉ាន់

102

ភ្នំពេញ៖លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៦ឧសភាអ្នកប្រដាល់អ៊ុង កំសត់ក្លិបព្រៃទទឹងកីឡាប្រកាសប្រកួត
សងសឹកជាមួយខ្លាចាស់ហ៊ឹម សារ៉ាន់ក្លិបកងយោធពលខេមរភូមិន្ទ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។សារ៉ាន់ដែលស្រុតចុះមួយរយ៖ពេលមកនោះពេលនេះគេចាប់
ផ្ដើមបង្ហាញពីភាពខ្លាំងឡើងវិញហើយ ។គេនៅចាំបានថាកាលពីថ្ងៃទី២ឧសភាកន្លងមកអ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នាម្ដងហើយ
ដែលកាលនោះប្រកួតនៅលើសង្វៀនផ្សេង ។
កំសត់បានបង្ហាញពីការមិនអស់ចិត្តចំពោះការបរាជ័យកន្លងមកនេះសោះដោយសារតែគេមានជង្គង់រហ័ស និងកំពស់របស់គេក៏
មានប្រៀបលើសារ៉ានដែរតែនៅពេលប្រកួតគេបែរជាវ៉ៃជង្គង់ចេញមិនរួចមិនតែប៉ុណ្ណោះជង្គង់របស់សារ៉ានបែរជាគ្របសង្កត់មកលើរូបគេទៅ
វិញជាហេតុធ្វើឲ្យគេការពារច្រើនជាងវាយលុកទៅវិញ ។
ជំនួបលើកនេះប្រសិនបើកំសត់មិនក្លាហានក្នុងការវាយលុកមុនទៅលើសារ៉ាន់ទេនោះឧិកាសឈ្នះរបស់គេប្រាកដជាគ្មានឡើយ ។
ចំពោះសារ៉ាន់វិញគេនិយាយថាគេនឹងខិតខំរក្សាកំណត់ត្រាឈ្នះឲ្យបានទោះបីគូសងសឹករបស់គេត្រៀមខ្លួនបានល្អយ៉ាងណាក៏ដោយព្រោះគេ
ក៏ហាត់ជាប្រចាំដែរ ។កំសត់ធ្វើបានសម្រេចឬទេ ?
លន់ សៀកឡេងក្លិបព្រៃទទឹងកីឡាប្រកួតជាមួយអ្នកប្រដាល់ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុង
ប្រភេទទម្ងន់៥៧គីឡូក្រាម ។
នេះជាជំនួបរវាងអ្នកខ្លាំងជាមួយអ្នកខ្លាំងដូចគ្នា ។ទាំងរ៉ាមី ទាំងសៀកឡេងសុទ្ធតែជាកំពូលអ្នកវ៉ៃប្ដូរហើយ មិនតែប៉ុណ្ណោះពួកគេ
ចូលចិត្តលេងកែង និង ប្រើជង្គង់ហោះតែពេលខ្លះក៏បានត្រឹមតែហោះតែមិនបានផលអ្វីឡើយ ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះអាចមិន
បានដល់ទឹកទី៥ដោយសារតែគេវ៉ៃប្ដូរហលយការចាញ៉ ឈ្នះរបស់ពួកគេស្ថិតនៅលើសំណាងច្រើនជាងបច្ចេកទេស ។នរណាជាអ្នកឈ្នះ ?
ឆាយ មាសក្លិបសំរោងកោងកីឡាប្រកួតជាមួយអ្នកប្រដាល់លាស់ យីនក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ ។អ្នកប្រដាល់ទាំង២រូបនេះ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ពួកគេជាអ្នកប្រដាល់ជើងចាស់ដូចគ្នាគ្រាន់តែគេមិនសូវមានឈ្មោះបោះសម្លេងតែប៉ុណ្ណោះ ។ឆាយ
មាសគេឧស្សាហ៍បានឡើងសង្វៀនប្រកួតចំពោះលាស់ យីនបាត់មុខប៉ុន្មានឆ្នាំមកហើយទើបតែពេលនេះគេលេចមុខមកវិញ ។
ប៊ុនឆៃគេឧស្សាហ៍បានឡើងសង្វៀនប្រកួតមែនតែការប្រកួតភាគច្រើនគេជួបបរាជ័យ ។ការលេចមុខមកវិញរបស់លាស់ យីនតើ
គេអាចប្រជែងបានជ័យជំនះលើស៊ឹម ប៊ុនឆៃឬទេ ?
សំអានក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់ធា វាសនាមកពីក្លិបខេត្តរតនគីរី ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូ
ក្រាម ។សំងានមិនសូវមាននរណាស្គាលឡើយហើយសមត្ថភាពប៉ុណ្ណាមិនមាននរណាដឹងនោះទេ ។ចំពោះធា វាសនាមានគេស្គាល់ច្រើនគេ
មិនមែនជាអ្នកប្រដាល់ដែលអស្ចារ្យនោះទេចាំមើលនរណាឈ្នះ ?
លីន សុផែនក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់រ៉ាន់ សារ៉ាយក្លិបសាលវ័ន្ដកីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១
គីឡូក្រាម ។ជាអ្នកប្រដាល់ជើងថ្មីដូចគ្នាចាំមើនរណាជួបសំណាងល្អ ៕

 

អត្ថបទដែលជាប់ទាក់ទង