ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ៊ឹម សារ៉ាន់បញ្ចប់អ៊ុង កំសត់ទឹក៤

79

ភ្នំពេញ៖លើសង្វៀនខារ៉ាបាវរសៀលថ្ងៃទី១៦ឧសភាអ្នកប្រដាល់អ៊ុងកំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដែលប្រកាសសងសឹកជាមួយហ៊ឹម សារ៉ាន់ក្លិបកងយោធពលខេមរភូមិន្ទនោះត្រូវបានសារ៉ាន់ប្រើកណ្ដាប់ដៃបញ្ចប់ភាពហ្មងសៅមុនស្នូរជួងបញ្ចប់ទឹកទី៤ ។
កំសត់បានបង្ហាញពីការមិនអស់ចិត្តបន្ទាប់ពីប្រកួតចាញ់សារ៉ាន់ដោយពិន្ទុម្ដងមកនោះ ។ជំនួបលើកនេះកំសត់ត្រៀមខ្លួនបានល្អ
ជាងលើកមុន ជាមួយគ្នានេះគេក៏បានប្ដេជ្ញាថាគេត្រូវតែយកឈ្នះលើសារ៉ាន់វិញឲ្យទាល់តែបានព្រោះជំនួបដំបូងគេមិនទាន់បានដឹងពីរបៀប
វ៉ៃរបស់សារ៉ាន់ ។
ចំពោះសារ៉ាន់វិញគេក៏បានហ្វឹកហាត់កាន់តែខ្លាំងជាងមុនដើម្បីរក្សាកំណត់ត្រាឈ្នះនេះឲ្យបានដាច់ខាតដែរ ។ប្រកួតលើកនេះ
សារ៉ាន់ពិតជាវ៉ៃបានល្អមិនតែប៉ុណ្ណោះការវ៉ៃចេញរបស់គេភាគច្រើនបានទទួលផលល្អទៀតផង ។នៅទឹកទី៤សារ៉ាន់ទាត់ផ្កាប់ចានធ្វើឲ្យ
កំសត់ដួលទៅលើកម្រាលសង្វៀនហើយត្រូវអាជ្ញាកណ្ដាលរាប់៨ ។
បន្ទាប់ពីរាប់៨ហើយកំសត់បន្តការប្រកួតបានទៀតទោះបីស្មារតីគេហាក់មិនទាន់វិលមករកភាពប្រក្រតីវិញក៏ដោយ ។ក្នុងស្ថាន
ភាពបែបនេះសារ៉ាន់មិនទុកឲ្យឧិកាសល្អរំលងផុតនោះទេគេបញ្ចេញកណ្ដាប់ដៃវាយសន្ធាប់ធ្វើឲ្យកំសត់ដួលសន្លប់ក្រោកលែងរួចមុនស្នូរ
ជួងបញ្ចប់ទឹកទី៤តែម្ដង ។
ឆាយ មាសក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងប្រកួតចាញ់អ្នកប្រដាល់លាស់ យីនក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺដោយពិន្ទុ
ដាច់តែម្ដង ។
ពួកគេជាអ្នកប្រដាល់ជើងចាស់ដូចគ្នាហើយក៏មិនសូវមានឈ្មោះបោះសម្លេងដូចគ្នា។តាមពិតទោះបីស្ថានភាពនៃការប្រកួតភាគច្រើនលាស់ យីនមានប្រៀបក៏ពិតមែនតែលាស់ យីនក៏ឈឺខ្លួនដោយសារឆាយ មាសមិនស្ទើរដែរទេ ។ឆាយ មាសត្រូវលាស់ យីនវ៉ៃឲ្យអាជ្ញា
កណ្ដាលរាប់៨នៅទឹកទី៤ដែលការវ៉ៃរាប់នេះហើយធ្វើឲ្យឆាយ មាសចាញ់ពិន្ទុលាស់ យីននោះ ។
លន់ សៀកឡេងក្លិបថ្នល់ទទឹងគុនខ្មែរប្រកួតចាញ់អ្នកប្រដាល់ជើងខ្លាំងឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា
៥ទឹកពេញមកនោះ ។
អ្នកប្រដាល់ទាង២រូបនេះចូលចិត្តវ៉ៃប្ដូរដូចគ្នាតែការវ៉ៃប្ដូររបស់រ៉ាមីបានផលល្អច្រើនជាង។សៀកឡេងគេបានព្យាយាមវាយប្រហារជើងក្រោមរ៉ាមីតែរ៉ាមីបានច្រាស់កែងសងវិញធ្វើឲ្យសៀកឡេងលោតថយជាញឹកញាប់ ។សៀកឡេងវ៉ៃចេញច្រើនតែមិនសូវចំគោលដៅរីឯ
រ៉ាមីស្ថិតិនៃការវ៉ៃចេញរបស់គេមិនសូវច្រើនមែនតែចំគោលដៅបានល្អច្រើនជាង ។
ការប្រកួត៥ទឹកអ្នកប្រដាល់ទាំង២រូបនេះវ៉ៃគ្នាដោយគ្មានសំចៃកម្លាំង ។ទីបំផុតបន្ទាប់ពីប្រកួតគ្នាពេញ៥ទឹកមកនោះឡុង រ៉ាមី
បានទទួលជ័យជំនះដោយពិន្ទុ ។
សំ អានក្លិបទ័ពឆ័ត្រយោង៩១១បានយកឈ្នះអ្នកប្រដាល់ធាវាសនាក្លិបខេត្តរតនគីរីមុនស្នូរជួងបញ្ចប់ទឹកទី៤។លីន សុផែនក្លិប
បូរីរាជសីហ៍មានរិទ្ធត្រូវអ្នកប្រដាល់រ៉ាន់សារ៉ាយក្លិបកងយោធពលខេមរភូមិន្ទវាយឲ្យសន្លប់នៅទឹកទី៣បន្ទាប់ពីអាជ្ញាកណ្ដាលរាប់៨នៅទឹកទី
២ម្ដងមកនោះ ៕

 

អត្ថបទដែលជាប់ទាក់ទង