ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ៣ប្រភេទអញ្ជើញចូលរួម ប្រជុំវាយតម្លៃប្រាក់ រង្វាន់ជ័យលាភីនៃការប្រកួតអន្តរជាតិនានា

84

ភ្នំពេញ៖នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកិច្ចប្រជុំវាយតម្លៃប្រាក់រង្វាន់ជ័យលាភីជូនកីឡាករ-កីឡាការិនី៣ប្រភេទកីឡាដែលទទួលបានមេដាយនៃព្រឹត្តិការណ៍ការប្រកួតលើកឆាកអន្តរជាតិនានានៅឆ្នាំ២០១៩នៅសាលប្រជុំនាយកដ្ឋានកីឡាក្នុងពហុកីឡដ្ឋានជាតិ។
សម្រាប់ប្រភេទកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣នៅទីក្រុងហាណយ នៅប្រទេសវៀតណាមដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១៨ដល់២២ ខែឆ្នាំ២០១៩ដោយមាន១១ប្រទេសចូលរួមលើ៨វិញ្ញាសាក្នុងនោះកម្ពុជាឈ្នះមេដាយ៦គ្រឿងរួមមានមេដាយមាស ៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។
ចំពោះព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកពិភពលោក នៅសាធារណរដ្ឋកូរ៉េ កម្ពុជាទទួលបានមេដាយសំរិទ្ធ៣គ្រឿង ចំណែកព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោកលើកទី៦ នៅកម្ពុជាមាន២៤ប្រទេសចូលរួមលើ៤៤វិញ្ញាសា ដោយឡែកកម្ពុជាទទួលបាន៣១គ្រឿងក្នុងនោះមេដាយមាស៩ គ្រឿង មេដាយប្រាក់១០ គ្រឿង និងមេដាយសំរិទ្ធ១២គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង