ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកខ្លាំងណា ខ្លះដែលត្រូវ តស៊ូលើសង្វៀន?

93

ភ្នំពេញ៖លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៦មិថុនាខាងមុខនេះអ្នកប្រដាល់ជើងថ្មីប៉ុក វិបុលក្លិបទ័ពឆ័ត្រ
យោង៩១១ត្រូវជប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ម៉ន ភារម្យក្លិបការិយាល័យទី៥កងទ័ពជើងគោក ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកទេ
ហើយសម្រាប់ការប្រកួតនេះគេជឿថានរណាឈ្នះនរណាចាញ់គឺនឹងត្រូវទួ្រមខ្លួនដូចគ្នាជាមិនខានឡើយ ។
ភារម្យជាអ្នកប្រដាល់ដែលពូកែឌឺនិងចូលចិត្តបញ្ចេញនូវកាយវិការចំអកឲ្យគូប្រកួត ។គេជាអ្នកប្រដាល់ដែលចូលចិត្តប្រើកែង
និងជង្គង់ដើម្បីយកឈ្នះលើគូប្រកួតតែគេមិនមែនជាអ្នកប្រដាល់ដែលមានចិត្តធំនោះទេគឺប្រសិនបើគូប្រកួតវ៉ៃត្រូវបែបធ្ងន់បន្តិចគេនឹង
សន្លប់ ឬក៏រារែកលែងសូវហ៊ានវាយប្រហារគូប្រកួតតែម្ដង ។
ចំពោះប៉ុក វិបុលវិញគេជាអ្នកប្រដាល់ជើងថ្មីមែនតែគេមានភាពអំណត់ខ្ពស់ កម្លាំងអស្ចារ្យណាស់មិនតែប៉ុណ្ណោះគេវ៉ៃមិនសូវចេះ
ដកថយឡើយ ។គេជាអ្នកប្រដាល់ដែលក្លាហាននិងមានសមត្ថភាពវាយលុកលើគូប្រកួត៥ទឹកពេញដោយគ្មានបញ្ហា ។វិបុលទោះបី
គេជាអ្នកប្រដាល់ស្រករក្រោយក៏ពិតមែនតែមិនប្រាកដថាម៉ន ភារម្យនឹងឈ្នះនោះឡើយ ។
សឿម សារ៉ាន់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ប្រាក់ ឌីណាក្លិបតាឯកដំបងដែកមាន
រិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
សារ៉ាន់គេទើបតែលេចមុខលេចមាត់នៅសង្វៀននានានៅភ្នំពេញមួយរយៈនេះតែប៉ុណ្ណោះតែគេជាអ្នកប្រដាល់ដែលកំពុង
តែធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ។អ្នកប្រដាល់រូបនេះមានប្លង់វ៉ៃល្អនិងរហ័សមិនតែប៉ុណ្ណោះគេចល័តចេញពីការវាយប្រហាររបស់
គូប្រកួតបានលឿន ។
ប្រាក់ ឌីណាក៏ជាអ្នកប្រដាល់មួយរូបមានផ្លែវ៉ៃមិនអន់ដែរតែមួយរយៈនេះអ្នកប្រដាល់រូបនេះតែងតែជួបបរាជ័យជាញឹកញាប់
គ្រាន់តែការប្រកួតរបស់គេសុទ្ធតែចាញ់ ឈ្នះដោយពិន្ទុប៉ុណ្ណោះ ។
សម្រាប់ជំនួបមួយនេះមិនដឹងថាជ័យជំនះបានទៅប្រាក់ ឌីណា ឬ ក៏បានទៅសឿម សារ៉ាន់នោះឡើយ ។សម្រាប់អ្នកប្រដាល់
ទាំង២រូបនេះនឹងប្រកួតគ្នា៥ទឹកមិនខានហើយរវាងអ្នកចាញ់ និងអ្នកឈ្នះនឹងទក់សាច់ដូចគ្នា ។
ស៊ុន ប៊ុនសាន់ក្លិបនាគរាជចតុមុខត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជាយដែនយឹប ឌុកក្លិបរស្មីភូមិគាបខេត្តបន្ទាយ
មានជ័យដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
សម្រាប់គូនេះទំនងជាតស៊ូជាមួយគ្នា៥ទឹកដែរហើយព្រោះពួកគេសុទ្ធតែមានស្នៀតវ៉ៃល្អនិងមានចិត្តធំដូចគ្នា ។នរណាដែលនឹងត្រូវ
អាជ្ញាកណ្ដាលលើកដៃឲ្យឈ្នះនោះ ?
សួរ កក្កដាក្លិបជ្រៃសែនជ័យប្រកួតជាមួយអ្នកប្រដាល់ចៅ សក្លិបយុវខ័ណ្ឌច្បារអំពៅដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៥គីឡូ
ក្រាម ។វាំង ថៃពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងប្រកួតជាមួយអ្នកប្រដាល់ឡុង សុឃាក្លិបសាលវ័ន្ដកីឡាដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៥៤គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង