ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម

55

 

ភ្នំពេញ៖  អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅ
ថ្ងៃ ទី២៦ ខែមិថុនា​ ឆ្នាំ​២០២០​ ទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​អធិបតី​ក្នុងពិធីដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម​ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ​ ទីលានចតយានយន្ត​ មុខស្ពាននាគ​ រាជធានីភ្នំពេញ​។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅ
ថ្ងៃ ទី២៦ ខែមិថុនា​ ឆ្នាំ​២០២០​ ទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​អធិបតី​ក្នុងពិធីដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម​ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ​ ទីលានចតយានយន្ត​ មុខស្ពាននាគ​ រាជធានីភ្នំពេញ​។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគឿងញៀន តែងតែរៀបចំការដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានពីឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ការរៀបចំទិវាអន្តរជាតិកម្រិតថ្នាក់ជាតិសម្រាប់ឆ្នាំ 2020 នេះព្រះរាជាណាចក្រកម្ពុជានៅតែបន្តការរៀបចំឡើងក្រោមប្រធានបទ “បញ្ហាគ្រឿងញៀននិងវិបត្តិជំងឺកូវីដ19 គឺជាកិច្ចការបច្ចុប្បន្នភាពនិងអាទិភាពរបស់យើង” ដោយគ្រាន់តែធ្វើការកែសម្រួលពីការរៀបចំជាមិទ្ទិញដោយមានការជួបជុំឬការដង្ហែផ្សេងៗមកជាការរៀបចំក្នុងទម្រង់ជាយុទ្ធនាការផ្សព្វផ្សាយតាមគ្រប់បណ្ដាញផ្សព្វផ្សាយសង្គមនិងការដុតបំផ្លាញគ្រឿងញៀនដែលចាប់យកបានដើម្បីពញ្ញាក់ស្មារតីបងប្អូនកូនក្មួយជាជនរួមជាតិឲ្យបន្តយកចិត្តទុកដាក់ក្នុងការបង្ការការពារខ្លួនឯងនិងការពារក្រុមគ្រួសារកុំឱ្យមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជាកុំឱ្យមានការឆ្លងរាលដាលមេរោគឬជំងឺផ្សេងៗពិសេសជំងឺកូវីដ19 ដែលបាននឹងកំពុងរាលដាលយ៉ាងខ្លាំងនិងសម្លាប់មនុស្សយ៉ាងច្រើននៅលើសកលលោកនាពេលបច្ចុប្បន្ននេះ។

ក្នុងពេលកន្លងមកនេះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់និងប្រើប្រាស់គ្រប់លទ្ធភាពធ្វើការទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលានៅរាល់ការប៉ុនប៉ងផលិតកែច្នៃរក្សាទុកជួញដូរនិងចរាចរគ្រឿងញៀនខុសច្បាប់ទាំងមកពីខាងក្រៅនិងនៅផ្ទៃក្នុងប្រទេសហើយក្រុមឧក្រិដ្ឋជននិងជនល្មើសជាច្រើននាក់ដោយរួមទាំងមេខ្លោងសំខាន់ៗនិងបណ្ដាញជួញដូរគ្រឿងញៀនមួយចំនួនទៀតក៏ត្រូវបានចាប់ខ្លួននិង ផ្ដន្ទាទោសទៅតាមច្បាប់ផងដែរ។ ជាមួយនោះជនរងគ្រោះដែលជាអ្នកប្រើនិងជាអ្នកញៀនគ្រឿងញៀនជាច្រើនពាន់នាក់ក៏ត្រូវបានលើកទឹកចិត្តឲ្យបញ្ឈប់ការប្រើប្រាស់និងបានឲ្យទៅទទួលយកការព្យាបាលស្ដាយនីតិសម្បទាបណ្ដុះបណ្ដាលបំណិនជីវិតនិងវិជ្ជាជីវៈផ្សេងៗរហូតធ្វើឲ្យពួកគេទទួលបានមកវិញនូវសម្បទាល្អទាំងផ្លូវកាយផ្លូវចិត្តហើយមានលទ្ធភាពក្នុងការប្រកបរបរចិញ្ចឹមជីវិតនិងកសាងគ្រួសារមួយដ៏សមរម្យនៅក្នុងសង្គមជាតិផងដែរ។

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដល់បងប្អូនកូនក្មួយជាជនរួមជាតិទាំងអស់ពិសេសមាតាបិតានិងអាណាព្យាបាលសូមបន្តចូលរួមនិងគាំទ្រឲ្យបានកាន់តែសកម្មថែមទៀតដើម្បីរួមគ្នាបង្ការទប់ស្កាត់និងដោះស្រាយនូវរាល់បញ្ហាដែលអាចកើតមាននៅក្នុងសហគមន៍។ ជាមួយនោះខ្ញុំក៏សូមឲ្យមាតាបិតានិងអាណាព្យាបាលបន្តយកចិត្តទុកដាក់ថែទាំនិងអប់រំកូនចៅឲ្យបានល្អដើម្បីឲ្យពួកគេធំធាត់ប្រកបដោយសុខភាពនិងសុវត្ថិភាពចៀសផុតពីបញ្ហាគ្រឿងញៀនបញ្ហាកូវីដ19 នឹងបញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត។ ក្នុងករណីដឹងថាកូនចៅរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនត្រូវយកចិត្តទុកដាក់លើកទឹកចិត្តនិងណែនាំឲ្យពួកគេបញ្ឈប់ជាបន្ទាន់ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដើម្បីសុំកិច្ចអន្តរាគមន៍ដោយមិនត្រូវព្យាយាមលាក់បាំងឬរក្សាទុកដែលអាចបង្កគ្រោះថ្នាក់នឹងភាពឈឺចាប់កាន់តែធ្ងន់ធ្ងរដល់ខ្លួនគាត់ផ្ទាល់ក្រុមគ្រួសារអ្នកដទៃនិងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង