ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អុកចត្រង្គនៅ តែមិនទាន់មាន សកម្មភាព

90

ភ្នំពេញ៖ក្នុងខណៈដែលមេរោគផ្លូវដង្ហើមប្រភេទថ្មីនៅតែរាតត្បាតពិភពលោកហើយសម្រាន់កម្ពុជានៅតែស្ថិតក្នុងស្ថានភាពប្រុង
ប្រយ័ត្ននោះប្រភេទកីឡាជាច្រើនត្រូវបានអនុញ្ញាតឲ្យប្រមូលផ្ដុំហ្វឹកហាត់ត់វិញហើយតែអ្វីៗត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិ
បាល ។
ចំពោះប្រភេទកីឡាអុកចត្រង្គនៅមិនទាន់បានប្រមូលផ្ដុំហ្វឹកហាត់ជាថ្មីនៅឡើយទេគឺគ្រាន់តែបានជួបគ្នានៅតាមហាងកាហ្វេដើម្បី
លេងជាការកំសាន្ដ និង ផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកតែប៉ុណ្ណោះ ។ចំពោះការប្រកួតនានាក៍សហព័ន្ធនៅមិនទាន់បានគិតគូរនៅ
ឡើយដោយសារតែការប្រមូលផ្ដុំគ្នានៅមិនទាន់អនុញ្ញាត ។
សូមបញ្ជាក់ថាប្រភេទកីឡានេះកម្ពុជាមានសក្ដានុពលខ្លាំងណាស់មិនតែប៉ុណ្ណោះកម្ពុជាត្រៀមនឹងបញ្ជូនគ្រូឲ្យចេញទៅបង្ហាត់ដល់បណ្ដាប្រទេសជិតខាងពីរបៀបលេង បទបញ្ជានៃការប្រកួត និងការកំណត់របៀបចាញ់ ឈ្នះ ពេលវេលាប្រកួត ។សូមបញ្ជាក់ថានៅស៊ីហ្គេម
លើកទី៣២ឆ្នាំ២០២៣កម្ពុជានឹងដាប់ប្រភេទកីឡាអុកចត្រង្គទៅក្នុងកម្មវិធីប្រកួត ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងឲ្យដឹងថាសព្វថ្ងៃនេះមានប្រទេស៤ឬ៥ហើយ
ដែលគាំទ្រកីឡាអុកចត្រង្គកម្ពុជានិងគាំទ្រកម្ពុជាក្នុងការដាក់ប្រភេទកីឡានេះនៅស៊ីហ្គេមឆ្នាំ២០២៣ ។ដោយសារតែមានការគាំទ្របែបនេះ
កម្ពុជាត្រូវតែរៀបចំឲ្យបានឆាប់នូវបទបញ្ជាប្រកួត បច្ចេកទេសនៃការប្រកួតនិងបញ្ជូនគ្រូទៅបង្ហាត់ដល់ប្រទេសដែលគាំទ្រទាំងនោះ ។
លោកអគ្គលេខាអូឡាំពិកមានជំនឿចិត្តថាប្រភេទកីឡានេះកម្ពុជានឹងប្រជែងបានមេដាយដូច្នេះសាមីសហព័ន្ធត្រូវតែធ្វើការងារ
ខាងលើនេះឲ្យបានបឆាប់រហ័សជាទីបំផុត ។
លោកគ្រួច ចន្ថារិទ្ធដែលជាគ្រូបង្វឹកជម្រើសជាតិបាននិយាយឲ្យដឹងថាសព្វថ្ងៃកីលាអុកចត្រង្គកម្ពុជាមានកីឡាករជម្រើសជាតិចំ
នួន៦រូបកីឡាការិនីជម្រើសជាតិមិនទាន់មាននៅឡើយទេតែសម្រាប់ថ្ងៃអនាគតសហព័ន្ធនឹងបង្កើតកីឡាការិនីជម្រើសជាតិឲ្យខាងតែបាន ។
សព្វថ្ងៃនេះពួកគេមិនទាន់បានប្រមូលផ្ដុំហ្វឹកហាត់នៅឡើយរីឯការប្រកួតនានាក៏មិនទាន់មានគម្រោងនៅឡើយដែរ តែពួកគេតែងតែជួបគ្នាប្រ
កួតលេងជាធម្មតាប៉ុណ្ណោះ ៕

 

អត្ថបទដែលជាប់ទាក់ទង