ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​មន្ត្រី​បច្ចេកទេស​កីឡាអត្តពលកម្ម​៣​រូប​ ចូលរួម​វគ្គប​ណ្តុះ​បណ្តា​អាជ្ញាក​ណ្ត​ល និង​ចៅក្រម​កម្រិត​អន្តរជាតិ​

95

​ភ្នំពេញ​៖​សហព័ន្ធ​កីឡា​ខែ្មរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ត្រៀម​បញ្ជូន​មន្ត្រី​បច្ចេកទេស​កីឡាអត្តពលកម្ម​៣​រូប​ចូលរួម​វគ្គប​ណ្តុះ​បណ្តា​អាជ្ញាក​ណ្ត​ល និង​ចៅក្រម​កម្រិត​អន្តរជាតិ​តាម​ប្រព័ន្ធ​អន​ឡាញ​ដែលមាន​រយៈពេល​២​ថ្ងៃ​គឹ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១​ដល់​២២ ខែកក្កដា ឆ្នាំ​២០២០​នៅ​រដូវ​កាល​មេរោគ COVID-19​។​
​លោក ហ៊ុន បូរី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ខែ្មរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​បានអនុញ្ញាត​ឲ្យ​មន្ត្រី​បច្ចេកទេស​កីឡាអត្តពលកម្ម​៣​រូប​វគ្គ​អាជ្ញាក​ណ្ត​ល និង​ចៅក្រម​កម្រិត​អន្តរជាតិ “World Athletics Technical Officiating Webinar ” ដើម្បី​ពង្រឹងសមត្ថភាព​អាជ្ញាក​ណ្ត​ល និង​ចៅក្រម​របស់​សហព័ន្ធ​ឲ្យ​ក្លាយ​អាជ្ញាក​ណ្ត​ល និង​ចៅក្រម​អន្តរជាតិ​តាម​កា​រា​ចង្អុលបង្ហាញ​លោក​ប្រធាន​សហព័ន្ធ​។​
​លោក​បាន​បន្តថា មន្ត្រី​បច្ចេកទេស​កីឡាអត្តពលកម្ម​៣​រូប​វគ្គ​អាជ្ញាក​ណ្ត​ល និង​ចៅក្រម​កម្រិត​អន្តរជាតិ​រួមមាន​លោក បូ ពុធ​រាត្រី កញ្ញា សុទ្ធ ស្រី​លក្ខណ៍ និង​កញ្ញា គ្រី រស្មី ដោយសារ​ទាំង​៣​រូបនេះ​មាន​លទ្ធផល​ល្អ​ក្នុង​ការចូលរួម​វគ្គ​អាជ្ញាក​ណ្ត​ល និង​ចៅក្រម​កម្រិត​អន្តរជាតិ​នៅ​កម្ពុជា​ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​សហការ​ជាមួយ​ក្រសួង​អប់រំ​៕


អត្ថបទដែលជាប់ទាក់ទង