ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡា​ប៉េតង់​តែ​តតាំង​វិ​រៈ​កីឡាការិនី កែ គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កីឡាការិនី​ឈុត​ធំ បន្ទាប់ពី​ចូលនិវត្តន៍​

158

​ ​ភ្នំពេញ​៖​លោ​កស សុខា​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​បាន​មាន​ប្រ​
​សាសន៍​ថា គណៈកម្មការ​សហព័ន្ធ​សម្រេច​តែងតាំង​វិ​រៈ​កីឡាការិនី កែ ឡេង ជាទី​ប្រឹក្សា និង​អ្នកគ្រូ​ជំនួយ​ផ្នែក​កីឡាការិនី​ឈុត​ធំ បន្ទាប់​លោកស្រី​ប្រកាស​ចូលនិវត្តន៍ ។​
​ជាមួយនឹង​ការ​មានប្រសាសន៍​បែបនេះ​នា​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០២០​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​លោក​រដ្ឋ​លេខ​ចា​ធិ​ការ​បានធ្វើ​ពិធី​តែងតាំង​កីឡាការិនី​ឆ្នើម​រូបនេះ​ជាទី​ប្រឹក្សា និង ជា​គ្រូ​ជំនួយ​ឈុត​ធំ​របស់​សហព័ន្ធ​តែម្ដង ។​
​លោ​កស សុខា​មានប្រសាសន៍​ក្នុង​ពី​ធី​តែងតាំង​នោះ​ថា​សហព័ន្ធ​នៅតែ​ទុក​ឳ​កាស​ឲ្យ​អត្ត​ព​លិ​ក​កីឡា​ប៉េតង់​មាន​ស្នាដៃ​ឆ្នើមៗ​ជួយ​
​ដល់​សហព័ន្ធ​ក្នុង​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​ប្រភេទ​កីឡា​ប៉េតង់​ជានិច្ច​ប្រសិន​ពួកគាត់​ចង់​ចូលរួម​ជាមួយ​សហព័ន្ធ​។​ដូច្នេះ​លោក​បាន​ប្រជុំពិភាក្សា​ជាមួយ​សមាជិក​ប្រ​វ​តិ​ប​ត្តិ​ដោយ​តែងតែ​លោកស្រី​ជា​គ្រូ​ជំនួយ​កីឡាការិនី ចំណែក​លោកគ្រូ សុខ ម៉ុង ជា​គ្រូបង្វឹក​ធំ​ដដែល​។​
​ក្នុងការ​ឳ​កាស​ពិធី​ប្រកាស​តែងតាំង ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់​៤​ជំនាន់​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​នោះ លោ​កស សុខា ក្នុងនាម​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ប្រធាន​សហព័ន្ធ​នឹង​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ព្រមទាំង​បំពាក់​មេដាយ​កិត្តិយស​៤​ជំនាន់ និង​ប្រគល់​ពាន​កិត្តិយស​ដល់​វិ​រៈ​កីឡាការិនី រូបនេះ​ទៀតផង​។​ហើយក៏​បំពាក់​មេដាយ​ជូន​សមាជិក​ប្វ​តិ​ប​ត្តិ ព្រមទាំង​កីឡាករ​-​កីឡាការិនី​ដែល​ទទួលបាន​មេដាយមាស​នៃ​ការប្រកួត​កម្រិត​អន្តរជាតិ​នានា​ទៀតផង​៕

អត្ថបទដែលជាប់ទាក់ទង