ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កា​រា​តេ​បង្ហាញ​គោលដៅ ជ្រើសរើសគ្រូពីបរទេស ដើម្បី​បង្វឹក​ហាត់​កីឡាករ​កីឡាការិនី​ ជម្រើស​ជាតិ​កម្ពុជា ​ត្រៀម​ត្រៀមយកមេដាយនៅស៊ីហ្គេម២០២៣

86

​សហព័ន្ធ​កា​រា​តេ​កម្ពុជា​បង្ហាញ​គោលដៅ​ជ្រើសរើស​គ្រូ​បង្វឹក​បរទេស ដើម្បី​បង្វឹក​ហាត់​កីឡាករ​កីឡាការិនី​ជម្រើស​ជាតិ​កា​រា​តេ សម្រាប់​ត្រៀម​ឆ្ពោះ​ទៅ​ប្រជែង​មេដាយ​ នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

​ប្រធានបទ​នៃ​ការ​ជ្រើសរើស​គ្រូ​បង្វឹក​បរទេស ដើម្បី​បង្វឹក​ហាត់​កីឡាករ​កីឡាការិនី​ជម្រើស​ជាតិ​កា​រា​តេ​នេះ ត្រូវ​បានការ​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​កា​រា​តេ​កម្ពុជា លើកឡើង​យក​មក​ពិភាក្សា នៅ​ក្នុង​ឱកាស​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​សកម្មភាព​ការងារ​ផែន​ការ​អភិវឌ្ឍន៍​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ ឬ CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា​កន្លងមក​នោះ។

​លោក ជូ វិ​ជិ​ត្ត អនុប្រធាន​ប្រចាំការ​នៃ​សហព័ន្ធ​កីឡា​កា​រា​តេ​កម្ពុជា បាន​ឲ្យ​ដឹងថា សម្រាប់​គោលដៅ​សំខាន់​របស់​សហព័ន្ធ​កីឡា​កា​រា​តេ​កម្ពុជា គឺ​ផ្តោត​សំខាន់​លើ​ការជ្រើសរើស​គ្រូបង្វឹក​បរទេស ការរៀបចំ​សាល​ហ្វឹកហាត់ និង​សាងសង់​អគារ​ថ្មី នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏ដូចជា​លើកឡើង​នូវ​គោលដៅ​ពង្រឹង​គុណភាព​ក្រុម​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ​កា​រា​តេ ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះ​ទៅ​ប្រជែង​មេដាយ​ នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា៕​

អត្ថបទដែលជាប់ទាក់ទង