ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតយុទ្ធសិល្ប៍ចម្រុះ ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម លើកទី៣ ឆ្នាំ២០២០ចាប់ផ្តើមជាផ្លូវការហើយនៅព្រឹកនេះ 

115
ភ្នំពេញ៖ការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៣ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជា ប៊ុនហេង អគ្គលេខាធិការក្រុម ប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
ព្រឹត្តិការណ៍ខាងលើកនេះធ្វើរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ដល់២៥ ខែកក្កដា ឆ្នាំ២០២០ប្រព្រឹត្តិនៅមណ្ឌលកីឡារបស់សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជានៃពហុកីឡដ្ឋានជាតិ។សម្រាប់ថ្ងៃទី២៣ គឺកីឡាតេក្វាន់ដូ WTចាប់ផ្តើមមុនគេដោយមានកីឡាករចូលរួមចំនួន១៥នាក់ លើ៣ប្រភេទទម្ងន់គឺទម្ងន់៥៨គីឡូក្រាម ទម្ងន់៦៨ គី ឡូក្រាម និង ប្រភេទទម្ងន់៨០គីឡូក្រាម ។
សម្រាប់ប្រភេទកីឡាយូដូមាន៣ប្រភេទទម្ងន់គឺវិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់ចាប់ពី៧៣គីឡូក្រាមឡើង ។ វិញ្ញាសាឯកត្តជនបុរសប្រភេទទម្ងន់៦០គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជននារីទម្ងន់៥៧គីឡូក្រាមឡើង ។
ប្រភេទកីឡាការាតេដូមាន៤ប្រភេទទម្ង ន់ គឺប្រយុទ្ធឯកត្តជនបុរសទម្ងន់ ៦០ គី ឡូក្រាម និង ក្រោម៦០គីឡូក្រាម។ ប្រយុ ទ្ធឯកត្តជនបុរសទម្ងន់៦៧គីឡូក្រាម និងក្រោម៦៧គីឡូក្រាម ។ប្រភេទទម្ងន់៧៥កីឡូក្រាម និងក្រោម៧៥ គីឡូក្រាម និង ប្រ ភេទទម្ងន់៨៤គីឡូក្រាម និងក្រោម ៨៤គី ឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង