ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បញ្ជូន​កីឡាករ​៤​រូប ចូលរួម​ការប្រកួត​យុទ្ធ​សិល្ប៍​ចម្រុះ ពានរង្វាន់​សម្ដេច​ក្រឡា​ហោម លើក​ទី​៣​ឆ្នាំ​២០២០

80

​ ​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​កីឡាករ​មាន​សក្តានុពល​ចំនួន​៤​រូប​ព្រឹត្តិការណ៍​នៃ​ការប្រកួត​យុទ្ធសិល្ប៍​ចម្រុះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម​សខេង​លើក​ទី​៣​ឆ្នាំ​២០២០​នឹង​ចាប់ផ្តើម​ការប្រកួត​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​រៀបចំ​ដោយ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​។
​លោ​កឡាច​ច័ន្ទដារ៉ា​គ្រូបង្វឹក​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹងថា​ក្លិប​កីឡា​កា​រា​តេ​ក្រសួងមហាផ្ទៃ​បញ្ជូន​កីឡាករ​មាន​សក្តានុពល​ចំនួន​៤​រូប​ទៅតាម​ប្រភេទ​ទម្ងន់​ដោយសារតែ​គណៈកម្មការ​ដាក់​ប្រភេទ​កីឡា​កា​រា​តេ​មាន​៤​ប្រភេទ​ទម្ងន់​គឺ​ប្រយុទ្ធ​ឯកត្តជន​បុរស​ទម្ងន់​ក្រោម​៦០​គីឡូក្រាម វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស​ទម្ងន់​ក្រោម​៦៧​គីឡូក្រាម វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស​ទម្ងន់​ក្រោម​៧៥ គីឡូក្រាម និង​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស​ទម្ងន់​ក្រោម ៨៤​គី ឡូ​ក្រាម​។​
​លោក​បាន​បន្តថា កីឡាករ​ទាំង​៤​រូប​សុទ្ធសឹង​ជា​កីឡាករ​ល្អ​ដែលមាន​ឳ​កាស​អាច​ដណ្តើម​មេដាយ​ការប្រកួត​លើក​នេះ ហើយ​ការប្រកួត​នេះ​គ្រាន់តែ​ជាការ​ធ្វើ​តេ​ស្តិ៍​លើស​មិ្ម​ទ្ធ​ផល​ក្នុង​រដូវ​កាល​COVID-19​នេះ ទោះបី​មេរោគ COVID-19​ក៏ដោយ ក៏​ពួកគាត់​បន្ត​ហ្វឹកហាត់​ដើម្បី​រក្សា​គុណ​ផល​រៀងៗ​ខ្លួន​។​
​ព្រឹត្តិការណ៍​ខាង​លើក​នេះ​ធ្វើ​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២៣​ដល់​២៥​ខែកក្កដា​ឆ្នាំ​២០២០​ប្រព្រឹត្តិ​នៅ​មណ្ឌលកីឡា​របស់​សហព័ន្ធ​កីឡា​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​៕

អត្ថបទដែលជាប់ទាក់ទង