ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ AFF Suzuki Cup AFF Suzuki Cup​លើក​ទៅ​ឆ្នាំ​២០២១

84

​ ​ភ្នំពេញ​៖​ព្រឹត្តិការណ៍​AFFSuzukiCup​ដែល​តែងតែ​ធ្វើ​នៅ​រៀងរាល់ឆ្នាំ​គូ​នោះ​សម្រាប់​ឆ្នាំ​
២០២០​នេះ​ត្រូវបាន​លើក​ទៅធ្វើ​នៅ​ឆ្នាំ​២០២១​ដោយសារតែ​ការ​រាតត្បាត​នៃ​មេ​រៀគ​កូន​វីដ ១៩​។
​ ​កាលពី​រសៀល​ថ្ងៃទី​២៧​ខែកក្កដា​នេះ​កិច្ចប្រជុំ​តាម​អន​ឡាញ​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះអាសន្ន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​(AFF)​ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សា​ម៉េ​ត​ប្រធាន​សហព័ន្ធ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF)​។​
​ ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​គឺ​ដើម្បី​វាយតម្លៃ​ផលប៉ះពាល់​និង​ហានិភ័យ​ទូទៅ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​មុនពេល​ព្រឹត្តិការណ៍​ដែល​មិនអាច​ទាយ​ទុក​បាន​ជាមុន​។​អ្នកចូលរួម​ដើម្បី​កំណត់​ការ​វិវឌ្ឍន៍​ជំងឺ​នៅតែមាន​និន្នាការ​ស្មុគស្មាញ​នាពេលខាងមុខ​។​បន្ទាប់ពី​ពិភាក្សាគ្នា​ក្នុង​គោលបំណង​ធានា​សុវត្ថិភាព​ព្រឹត្តិការណ៍​នេះ សមាជិក​បានស្នើ​ពន្យារពេល​ពានរង្វាន់ AFF Cup ឆ្នាំ​២០២០ ទៅ​ឆ្នាំ​២០២១​។​
​ ​ ​ទោះយ៉ាងណា​ក៍​គេ​បាន​គិតថា​ឆ្នាំ​២០២១​គឺជា​ឆ្នាំ​ដែលមាន​ការលំបាក​ខ្លាំង​ដោយមាន​កាលវិភាគ​ប្រកួត​អន្តរជាតិ​យ៉ាង​ក្រាស់ក្រែល ចាប់ពី​កម្រិត​ទ្វីប រហូតដល់​អូឡាំពិក ការ​គណនា​ពេលវេលា​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍ AFF Cup​។​
​ ​ការប្រជុំ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​បន្ទាប់​របស់​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះអាសន្ន នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៣០ ខែកក្កដា​។​តាម​គម្រោង​ការចាប់​ពូ​ល សម្រាប់​ព្រឹត្តិការណ៍ AFF Cup 2020​នឹងធ្វើ​ឡើង​នៅ​ខែសីហា​ខាងមុខនេះ​ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ថៃ​ត្រូវ​លើក​មក​ធ្វើ​នៅ​ប្រទេស​វៀតណាម វិញ​ផងដែរ​។​
​សូមបញ្ជាក់ថា ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) គ្រោង​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣​ខែវិច្ឆិកា​ដល់​ថ្ងៃទី​៣១​ខែធ្នូ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​នៅ​ជុំ​ទី​២ នៃ​ព្រឹត្តិការណ៍​ជម្រុះ​បាល់ទាត់​ពិភពលោក (World Cup) ឆ្នាំ​២០២២៕

អត្ថបទដែលជាប់ទាក់ទង