ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ កីឡាការិនីប៉េតង់៥រូប ចូលរួមការប្រកួត Ther1st World Petanque Offlion Cup –WPOC 2020 លើកទី១

83

ភ្នំពេញ៖សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានបញ្ជូលកីឡាករកីឡាការិនីនិង យុវជនចំនួន៥នាក់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាប៉េតង់ដែល គេប្រសិទ្ធិនាមថាThe 1st World Petanque Offlion Cup -WPOC2020 លើកទី១លើកវិញ្ញាសាវាយយកពិន្ទុនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
លោក សូម៉ៃ សុខគា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា ការប្រកួតThe 1st World Petanque Offlion Cup WPOC 2020នេះខាងកម្ពុជាបានបញ្ជូលកីឡាករកីឡាការិនីនិងយុវជនចំនួន៥នាក់ដោយយើងនឹងរៀបចំការប្រកួត
នៅលើទីលានរបស់សហព័ន្ធយើង ហើយសហព័ន្ធនឹងបញ្ជូនវីដេអូនៃការប្រកួតនេះទៅឲ្យគណៈកម្មការអន្តរជាតិ។
កីឡាករ កីឡាការិនីទាំ៥រូបមានកីឡាករថោង ឈឿន កីឡាករសុខ ចាន់មៀន កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីស្រ៊ាង សុរ៉ាឃីម
និង កីឡាករវ័យយុវជន កីឡាករពុធ យ៉ុនចាន់ដារ៉ា ។សូមបញ្ជាក់ថាកីឡាការិនីទាំង២រូប និង កីឡាករទាំង៣រូបនេះសុទ្ធតែជាកីឡាករ កីឡា
ការិនីខ្លាំងៗរបស់កម្ពុជា ។
លោកបានបន្តថាសម្រាប់ការប្រកួតវិញ គណៈកម្មការអន្តរជាតិកំណត់ក្នុងម្នាក់ ធ្វើការប្រកួតរយៈពេល៤នាទីដោយ ចាប់ផ្តើមការប្រកួតពីរង្វង់ទី៣ និងរង្វង់ទី៤ មានន័យថា គ្រប់អត្តពលិកទំាងអស់វាយបានតែ២ប៊ូល តែប៉ុណ្ណោះក្នុងមួយប្រភេទនៃចំណោម៦ប្រភេទវិញ្ញាសា ៕

អត្ថបទដែលជាប់ទាក់ទង