ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខាប្រគល់សម្ភារៈ ហ្វឹកហាត់ដល់ក្រុម កីឡាប៉េតង់ក្រុមជម្រើសជាតិឈុតធំ យុវជន និងថ្នាល ៥១រូប

78

ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រគល់សម្ភារហ្វឹកហាត់ ជូនកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិឈុតធំ យុវជន និងថ្នាល សរុបចំនួន៥១រូបនៅទីលានហ្វឹកហាត់កីឡាប៊ូលនិងប៉េតង់កម្ពុជានៅទីលានហ្វឹកហ្វឺនក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ។
ក្នុងឳកាសនេះលោកបានប្រគល់សម្ភារហ្វឹកហាត់ក្រុមកីឡាករកីឡាការិនីប៉េតង់របស់លោករួមមាន
គ្រាប់ប៊ូលកងនិងគ្រាប់ប៊ីសម្រាប់ធ្វើការហ្វឹកហាត់។ចំពោះកីឡាករកីឡាការិនីក្រុមជម្រើសជាតិឈុតធំផ្នែកបុរសទទួលបានប៊ូលចំនួន៣កេសក្នុងមួយកេសមាន១២គ្រាប់ កងចំនួន១០ និងប៊ីចំនួន១០គ្រាប់ កីឡាករ-កីឡាការិនីក្រុមជម្រើសជាតិឈុតធំផ្នែកនារីទទួលបានប៊ូលចំនួន៣កេះក្នុងមួយកេះមាន១២គ្រាប់ កង់ចំនួន១០ និងប៉ីចំនួន១០គ្រាប់។
ចំណែកកីឡាករកីឡាការិនីក្រុមជម្រើសជាតិយុវជនទទួលបានប៊ូលចំនួន៣កេសក្នុងមួយកេសមាន១២គ្រាប់កងចំនួន១០និងប៊ីចំនួន១០គ្រាប់ចំពោះកីឡាករកីឡាការិនីក្រុមជម្រើសជាតិថ្នាលវិញទទួលបានប៊ូលចំនួន៤កេសក្នុងមួយកេសមាន១២គ្រាប់ កង់ចំនួន១០ និងប៊ីចំនួន១០គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង