ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក ទួលសំពៅ នឹងដាក់អោយដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ

84

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ(ផ្លូវកប់ស្រូវ)ស្ថិតនៅក្នុងគោករកា ខណ្ឌព្រែកព្នៅ គិតត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២០នេះ ការដ្ឋានសម្រេចសាងសង់បាន៩៨% ហើយ ដោយគ្រោងនឹងដាក់អោយដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ

  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២០នេះថា ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅ នឹងដាក់អោយដំណើរការបូមទឹកចុងសប្តាហ៍នេះហើយ ដោយគិតត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២០ការដ្ឋាននេះ សម្រេចសាងសង់បាន ៩៨% ដែលមានម៉ូទ័របូមទឹកទំហំ ១ម៉ែត្រ ចំនួន ៤គ្រឿង មានសមត្ថភាពបូមទឹកបន្ថែម ១២ម៉ែត្រគូបក្នុង១វិនាទី ធ្វើអោយសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រក្នុងខណ្ឌ សែន សុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល

   គួរបញ្ជាក់ថា ស្ថានីយបូមទឹកទួលសំពៅបាននិងកំពុងសាងសង់ពង្រីកសមត្ថភាពបូមទឹកបន្ថែមចំនួនចំនួន១២ម៉ែត្រគូបក្នុងមួយនាទី ដែលបំពង់ម៉ូទ័រថ្មីចំនួន ៤គ្រឿងទំហំ១ម៉ែត្រ លើសមត្ថភាពបូមទឹកបច្ចុប្បន្នមានត្រឹមតែ៥ម៉ែត្រគូបក្នុងមួយវិនាទី ហើយដែលការដ្ឋានសាងសង់គិតត្រឹមថ្ងៃទី ១២ខែមិថុនាឆ្នាំ២០២០នេះសម្រេចបាន៩៥ភាគរយរួចហើយ

    ស្ថានីយថ្មីនេះនិងមានសមត្ថភាពបូមទឹកសរុបចំនួន ១៧ ម៉ែត្រគូបក្នុងមួយវិនាទីសម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅតំបន់ភូមិសាស្ត្រ ខណ្ឌសែនសុខខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៏សែនជ័យនិងខណ្ឌកំបូល៕

 

អត្ថបទដែលជាប់ទាក់ទង