ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រឡេកមើលប្រវត្តិប្រកួត របស់ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា

178

ភ្នំពេញ៖យោងតាមគេហទំព័រមួយដែលមានឈ្មោះថា World Football Elo Ratings ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ(FIFA)នោះថាគិតត្រឹមខែវិច្ឆិកាឆ្នាំ
២០១៩ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្លាប់ឆ្លងកាត់ការប្រកួតបានចំនួន២៦៧ប្រកួតដែល
ការប្រកួតចុងក្រោយគឺប្រកួតជាមួយហុងកុងក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក។
នោះជាការប្រកួតទាំងក្នុងដីក្រៅដីនិងតំបន់ដែលអព្យាក្រិត។ទាំងនេះជាតួរលេខនៃការប្រកួតជាលក្ខណៈអន្តរជាតិ ។
ទិន្នន័យដដែលបានបង្ហាញនេះគឺជាចំនួនប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាគិតចាប់តាំងពីឆ្នាំ១៩៥៦បន្ទាប់ពីកម្ពុជាក្លាយជាសមាជិកសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នៅឆ្នាំ១៩៥៤។
ក្រុមកម្ពុជាចាប់ផ្ដើមប្រកួតដំបូងនៅថ្ងៃទី១៧ខែមីនាឆ្នាំ១៩៥៦ជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ពេលនោះ កម្ពុជាចាញ់ម៉ាឡេស៊ី២ទល់៩។ចាប់ពីពេលនោះមកដល់បច្ចុប្បន្ននេះ គឺគិតត្រឹមការប្រកួតចុងក្រោយជាមួយនឹង កោះហុងកុង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមកម្ពុជាប្រកួតបាន ២៦៧ប្រកួត ក្នុងនោះ ៦១ប្រកួត លេងក្នុងដី ៧៥ប្រកួត លេងក្រៅដីនិង ១៣១ប្រកួតលេងលើទឹកដីអព្យាក្រិត ។
រីឯលទ្ធផលវិញក្រុមជម្រើសជាតិកម្ពុជា ប្រកួតឈ្នះ ៥៨លើក ស្មើ ៣៧លើក និងចាញ់ ១៧២លើក ក្នុងនោះទាត់បញ្ចូលទីគេបាន ៣០០គ្រាប់ និងត្រូវគេទាត់ចូលវិញ ៧០៣គ្រាប់ គ្រប់កម្មវិធីទាំងអស់ ទាំងប្រកួតផ្លូវការ ប្រកួតមិត្តភាពអន្តរជាតិ និងប្រកួតក្រៅផ្លូវការ ដែលទទួលស្គាល់ និងមិនទទួលស្គាល់ដោយ FIFA។
សូមបញ្ជាក់ថាក្នុងអម្លុងសង្រ្គាមសីវិលនៅចន្លោះពីឆ្នាំ១៩៧៤ ដល់១៩៩៤ កម្ពុជា បានអាកខានចូលរួមការប្រកួតនៅកម្រិតអន្តរជាតិជាច្រើនប្រកួតគឺអាក់ខានរហូតដល់ទៅជាង
២០ឆ្នាំ។
ចុងឆ្នាំ១០០៥ទើបកម្ពុជាត្រលប់មកបង្ហាញខ្លួនលើឆាកអន្តរជាតិសារជាថ្មីដែលកាលនោះកម្ពុជាចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមនៅមីយ៉ាន់ម៉ា ៕

 

អត្ថបទដែលជាប់ទាក់ទង