ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាស​បញ្ឈប់​អតីត​កីឡាករ ណៃ សា​រ៉ា​វ័យ គ្រប់​សកម្មភាព​កីឡាវាយកូនឃ្លីលើតុ​ជា​ស្ថាពរ​

361

 

​ ​ភ្នំពេញ​៖​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ចេញ​ក្តី​ប្រកាស​បញ្ឈប់​អតីត​កីឡាករ​វាយ​កូនឃ្លី​លើ​តុ ណៃ សា​រ៉ា​វ័យ គ្រប់​សកម្មភាព​កីឡាវាយកូនឃ្លីលើតុ​ជា​ស្ថាពរ ដោយសារ​កីឡាករ​រូប​ប្រព្រឹត្ត​កំហុស​យ៉ាងធ្ងន់ធ្ងរ ផ្ទុយ​នឹង​ក្រមសីលធម៌ និង​វិន័យ របស់​សហព័ន្ធ ចំណែក​កីឡាករ ឡាយ ភក្តី ត្រូវបាន​ព្យួរ មិនឱ្យ​ចូលរួម​ក្នុងការ​ប្រកួត​លក្ខណៈ​ជាតិ និង​អន្តរជាតិ​នានា រយៈពេល​មួយ (១)​ឆ្នាំ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

​លោក​ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​មានប្រសាសន៍ថា យោងតាម​ស្មារតី​អង្គប្រជុំ​របស់​គណៈកម្មាធិកា​រ​ប្រតិបត្តិ នៃ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ ដោយ​អញ្ជើញ​ពី​គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បានសម្រេច​ចិត្តបាន​ប​ញ្ឈ​ប់​គ្រប់​សកម្មភាព​កីឡាវាយកូនឃ្លីលើតុ ជា​ស្ថាពរ ដល់​អតីត​កីឡាករ ណៃ សា​រ៉ា​វ័យ របស់​សហព័ន្ធ​កម្ពុជា ដោយ​ប្រព្រឹត្ត​កំហុស​យ៉ាងធ្ងន់ធ្ងរ ផ្ទុយ​នឹង​ក្រមសីលធម៌ និង​វិន័យ​របស់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​
​កម្ពុជា​។​

​លោក​បាន​បន្តថា ចំពោះ​កីឡាករ ឡាយ ភក្តី ត្រូវបាន​ព្យួរ​មិន​ឲ្យ​ចូលរួម​ក្នុងការ​ប្រកួត​លក្ខណៈ​ជាតិ និង​អន្តរជាតិ​នានា រយៈពេល​មួយ ឆ្នាំ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ដោយសារ​កីឡាករ​រូបនេះ មិន​គោរព​វិន័យ​របស់​សហព័ន្ធ ហើយ​ថ្នាក់ដឹកនាំ​សហព័ន្ធ បានធ្វើ​ការណែនាំ​ជាច្រើនលើក ច្រើនសារ ទើប​សម្រេច​បញ្ឈរជើង​តែម្តង​។​
​ ​
​ថ្ងៃទី​១៥ សីហា លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គៀត ច័ន្ទ​ថា​រិ​ទ្ធ ដែលជា​ប្រធាន​សហព័ន្ធ បាន​ចុះហត្ថលេខា​លើ​សេចក្ដីសម្រេច​បញ្ឈប់​កី​​ឡាករ ណៃ សា​រ៉ា​វ័យ និង​ផ្អាក​ការប្រកួត​មួយឆ្នាំ​ចំពោះ​កីឡាករ​ឡាយ ភក្ដី ។ ក្នុង​ថ្ងៃ​ជាមួយនេះដែរ សហព័ន្ធ​ក៏បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ចំពោះ​ចំណាត់ការ​លើ​កីឡាករ​ទាំង​២​រូបនេះ​ដែរ​៕​

 

អត្ថបទដែលជាប់ទាក់ទង