ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡាគុនដាវកម្ពុជា បង្ហាញទីតាំងហ្វឹកហាត់ថ្មី ២កន្លែងបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ

80

 

ភ្នំពេញ៖យោងតាមផេករបស់សហព័ន្ធកីឡាគុនដាវកម្ពុជាបានឲ្យដឹងថា ក្រោយការចង្អុលបង្ហាញ និងពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនដាវកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្រុមកីឡាគុនដាវកម្ពុជាទទួលបានទីតាំងហ្វឹកហាត់ថ្មី២កន្លែងបន្ថែមទៀតក្នុងឆ្នាំ២០២០នេះ។
ដោយសារបញ្ហាជំងឺរាតត្បាតជាសកលCOVID-19 បានធ្វឲ្យការហ្វឹកហាត់របស់ក្រុមកីឡាជម្រើសជាតិគុនដាវជួបនូវ បញ្ហាជាច្រើន ដូចជាទីកន្លែងហ្វឹកហាត់ត្រូវបិទ ពេលវេលាហ្វឹកហាត់មិនគ្រប់គ្រាន់ និងពុំមានសម្ភារៈនៅកន្លែងហ្វឹកហាត់ជាដើម។ បញ្ហាទាំងនេះបានធ្វើឲ្យសិទ្ធិផល (ឬគុណផល)របស់កីឡាករ-កីឡាការិនីយើងមានការធ្លាក់ចុះ។ កន្លងមក យើងបានសាកល្បងវិធីជាច្រើន ដូចជាការហ្វឹកហាត់នៅផ្ទះ ការហ្វឹកហាត់នៅដោយខ្លួនឯង ការហ្វឹកហាត់ដែលមានការតាមដានពីគ្រូតាមប្រព័ន្ធអនឡាញ ប៉ុន្ដែ វាមិនមានភាពប្រសើរឡើយ។
កត្តាប្រឈមទាំងនេះ បានធ្វើឱ្យថ្នាក់ដឹកនាំមានការបារម្ភ ហើយក៏បានប្រជុំពិភាក្សាជាមួយមន្រ្ដីបច្ចេកទេសសហព័ន្ធ និងគ្រូបង្វឹក ដើម្បីស្វែងរកដំណោះស្រាយ។ ជាលទ្ធផល យើងទទួលបានការគាំទ្រពីថ្នាក់ដឹកនាំសហព័ន្ធ និងក្រសួង ដោយសម្រេចផ្ដល់ទីតាំងដល់ក្រុមកីឡាគុនដាវត្រលប់មកហ្វឹកហាត់ឱ្យស្របតាមផែនការពីមុន។
ទីតាំងថ្មីពីររួមមាន៖ទីតាំងសាលខាងក្រៅ៖ ពហុកីឡដ្ឋាន វេស្ទើន ដែលមានទីតាំងនៅផ្លូវលេខ ៥៩៨សេ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទីតាំងសាលខាងក្នុង៖ អគាហ្វឹកហ្វឺនកីឡាបាល់បោះ នៃមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានជាតិអូឡាំពិក៕

អត្ថបទដែលជាប់ទាក់ទង