ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់ ទាញ​កាំភ្លើង​គំរាម​បាញ់សម្លាប់​ប្រពន្ធ​

65

​ភ្នំពេញ​៖ បុរស​ជើង​ខ្លាំង​ម្នាក់ ដែលជា​មន្ត្រី​យោធា​ទាញ​កាំភ្លើង​គំរាម​បាញ់សម្លាប់​ប្រពន្ធ និង​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​ប្រពន្ធ​របួស​ដៃ បង្ក​ការភ្ញាក់ផ្អើល នា​ព្រឹក​ថ្ងៃ ទី​១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។

​បច្ចុប្បន្ន បុរស​រូបនោះ ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​នាំខ្លួន​ទៅ​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដោយ​មិនទាន់​ដឹងថា សមត្ថកិច្ច​នឹង​បន្ត​ចំណាត់ការ​យ៉ាងណា​ឡើយ ៕​

អត្ថបទដែលជាប់ទាក់ទង