ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិតមូលដ្ឋាន

88

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធ កីឡាប្រដាល់ សកលកម្ពុជា បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិតមូលដ្ឋាន កីឡាប្រដាល់សកល ជាផ្លូវការនៅទីស្នាក់ការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ក្រោមជំនួយថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់៤ ខែកញ្ញា ឆ្នាំ២០២០។
លោក ប៊ុយ សុភណ្ឌ អគ្គលេខាធិការ នៃសហព័ន្ធបាននិយាយថា វគ្គនេះមានសិក្ខាកាម ចូលរួម សរុប៣៦ រូប ជាគ្រូបង្វឹក នៅតាមបណ្តាក្លិប កីឡាប្រដាល់សកល នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងកំពត ហលយវគ្គបណ្តុះបណ្តាល បង្រៀនដោយ លោក វ៉ែនសុផល គ្រូបង្វឹកជម្រើសជាតិ ប្រដាល់សកល។
ចំណែកបង្រៀនផ្នែកបច្ចេកទេសនៃការបង្វឹក លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បង្រៀនលើក្រមសីលធម៌សម្រាប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី លោកវេជ្ជបណ្ឌិត មាស វុឌ្ឍី អនុប្រធានសហព័ន្ធបង្រៀនលើផ្នែកអាហាររូបត្ថម្ភ សម្រាប់កីឡាប្រដាល់សកល។
លោក ឆឹង យ៉ៅយ៉េន បាននិយាយថា តាមការសន្និដ្ឋាន ជារួម សិក្ខាកាមទាំងអស់ បានបង្ហាញស្មារតី ចូលរួមសិក្សាយ៉ាងផុលផុស និងបានស្វែងយល់ ពីបទបញ្ជាបច្ចេកទេសហ្វឹកហាត់ កីឡាប្រដាល់សកល ការរៀបចំកម្មវិធីហ្វឹកហាត់ ស្របតាមស្តង់ដាអន្តរជាតិ ការអនុវត្តផ្ទាល់ស្តីពីវិធីសាស្រ្តបង្វិក យល់ដឹងច្បាស់ ពីក្រមសីលធម៌ ក្នុងនាមជាគ្រូបង្វឹក និងកីឡាករ-ឡាការិនី៕

អត្ថបទដែលជាប់ទាក់ទង