ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យជាប្ដី ចាក់ប្រពន្ធបណ្ដាល ឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ រួចក៏អារ.កសម្លាប់ខ្លួនឯងតាមក្រោយ ,កូន២នាក់ត្រូវកំព្រា

52

កណ្ដាល៖ ជនសង្ស័យជាប្ដី បានចាក់ប្រពន្ធបណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ រួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់ ត្រូវបានសាច់ញាតិនិងមសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង២០នឹង២៥នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះជាស្ត្រីមានឈ្មោះ សុខ ផល្លី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកជនសង្ស័យមានឈ្មោះ ឆាយ ធន់ អាយុ២៩ឆ្នាំ មុខរបរកម្មករភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។ ពួកគេមានកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ អាយុប្រហែល ៧-៨ឆ្នាំ។

ប្រភពដដែលបន្តថា ជនសង្ស័យនិងជនរងគ្រោះបានចែកផ្លូវគ្នាប្រហែលមួយខែមកហើយ ហើយថ្ងៃកើតហេតុនោះ ជនរងគ្រោះបានយកកូន។ ពេលជនរងគ្រោះកំពុងដឹកកូន ជនសង្ស័យក៏តាមដល់កន្លែងកើតហេតុ ក៏បានចាក់ទៅលើជនរងគ្រោះតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង