ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ប្រកាសប្រកួតកីឡា អត្តពលកម្មជើងឯក ថ្នាក់ជាតិ២០២០នាខែវិច្ឆិកា

76

 

ភ្នំពេញ៖កាលល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោកអ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត និងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានបើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ និងទិសដៅការងារប្រចាំឆ្នាំនៅអគ្គនាយកដ្ឋានកីឡា។
លោក ហ៊ុន បុរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា ការប្រជុំផ្តោតលើការអភិឌ្ឍន៍កីឡាអត្តពលកម្មរបស់សហព័ន្ធខ្មែរប្រចាំឆ្នាំ និងកំណត់ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ដែលប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២ខាងមុខនេះ។
លោកបានបន្តថា លោកអ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធបានមានប្រសាសន៍ផ្តោតលើការពង្រីក្លិបតាមបណ្តាលខេត្តទំាង២៥ខេត្តក្រុង កម្រិតសមត្ថភាពកីឡាករ-កីឡាការិនីអត្តពលកម្មសម្រាប់ក្រុមជម្រើសជាតិ ព្រមទំាងបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមត្រៀមខ្លួនចូលរួមការប្រកួតកីឡាSEA GAMES 2023លើកទី៣២នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង