ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTធ្វើប្រារព្វពិធីខួបលើកទី២០នៃកីឡាតេក្វាន់ដូWT “Taekwondo Day”

73

ភ្នំពេញ៖ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានប្រារព្វពិធីខួបលើកទី២០នៃកីឡាតេក្វាន់ដូWT ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៩៤-២០២០ “Taekwondo Day” នាថ្ងៃទីទី៤ ខែកញ្ញា ឆ្នាំ២០២០នៅអាគារទីលានខេមរសហព័ន្ធប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិដោយមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកប្រវតិបតិ្ត និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WTជាង១០០នាក់។
លោក គង់ សក្ខិដា អគ្គលេខាធិការ នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានប្រាប់ឲ្យដឹងថា ថ្នាក់ដឹកនាំ សមាជិកប្រវតិបតិ្ត និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WTបានចូលរួម “Taekwondo Day” ស្របពេលដែលប្រទេសមានប្រភេទតេក្វាន់ដូ WTក៏ដោយចូលរួមដែរ។ ក្នុងឳកាសនោះយើងនាំគ្នាសម្តែងមេគុនដើម្បីអបអរសាទរដោយមាន សមាជិកប្រវតិបតិ្ត និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WTជាង១០០នាក់។
លោកបានបន្តថា ចំពេលដែលខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTបានរៀបចំការប្រកួតធ្វើតេស្តិ៍ប្រចាំខែកីឡាករ-កីឡាការិនីតេក្វាន់ដូ WTក្រុមជម្រើសជាតិទាំងឈុតធំ និងថ្នាល ព្រមទាំងអនុញ្ញាតិឲ្យកីឡាករ-កីឡាការិនីតេក្វាន់ដូ WTតាមបណ្តាលក្លិប។

អត្ថបទដែលជាប់ទាក់ទង