ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុម ! សឺន ថៃសាន់ក្លាហានម្ល៉េះ ?

73


ភ្នំពេញ៖អ្នកប្រដាល់សឺន ថៃសាន់បានបង្ហាញនូវភាពក្រអឺតក្រទមបន្ទាប់ពីគេប្រកួតឈ្នះអ្នកប្រដាល់នូវ សុខទីក្លិបខេត្តរតនគីរី
ដោយពិន្ទុទាំងមិនឯកច្ឆ័ន្ទនៅក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cellcardសម្រាប់ប្រទេទទម្ងន់៥៤គីឡូក្រាមនាយប់ថ្ងៃទី៥កញ្ញា
មកនោះ ។
នៅក្នុងការប្រកួតចំនួន៣ទឹកថៃសាន់មានប្រៀបលើសុខទីបន្តិចបន្តួចប៉ុណ្ណោះទោះបីចៅក្រុមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យរូបគេឈ្នះ
ក៏ពិតមែនក៏ដោយ ។ក្រោយពេលប្រកួតចប់និងបន្ទាប់ពីប្រកាសលទ្ធផលនោះថៃសាន់បាននិយាយថាគូប្រកួតរបស់គេនៅវគ្គជម្រុះជុំទី២គឺ
ធន អៀងឡៃក្លិបកងយោធពលខេមរភូមិន្ទដែលគេទើបតែប្រកួតឈ្នះអ្នកប្រដាល់សេក សារ៉ាន់ក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុដែរ
នោះ ។
សឺន ថៃសាន់បានបញ្ចេញនូវសំដីក្រអឺតក្រទមថាធន អៀងឡៃបើចង់ក្លាយជាម្ចាស់ពានដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារ
នោះត្រូវឆ្លងផុតនូវការប្រកួតជាមួយរូបគេ(សឺន ថៃសាន់)នៅជុំទី២សិន ។សូមហាត់ត្រៀមខ្លួនឲ្យបានល្អទៅគេត្រូវការគូប្រកួតដែលខ្លាំងនិង
ក្លាហានដូចរូបគេៗនឹងវ៉ៃឲ្យបានកាន់តែល្អនៅជុំទី២នេះខាងមុខនេះ ។
សូមបញ្ជាក់ថានេះជាការប្រកួតជម្រុះនៅជុំទី១ដែលមានអ្នកប្រដាល់១៦រូបចូលរួម ។អ្នកចាញ់ខ្ទាតចេញពីការប្រកួតចំពោះ៨រូប
ដែលឈ្នះនៅជុំទី១នឹងប្រកួតជមរុះបន្តនៅជុំទី២ទៀត ។ពេលនេះមានអ្នកប្រដាល់២រូបហើយដែលឆ្លងផុតវគ្គជម្រុះជុំទី១ហើយក៏មានអ្នកប្រ
ដាល់២រូបដែរដែលធ្លាក់នៅជុំទី១នេះ ។
ចំពោះការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ធន អៀតឡេងក្លិបកងយោធពលខេមរភូមិន្ទបានផ្ដួលអ្នកប្រដាល់
សាន់ វាសនាក្លិបអារុណរះកីឡាបានមុនស្នូរជួងបញ្ចប់ទឹកទី១ ។
វាសនាដែលជាអ្នកប្រដាល់មានសមត្ថភាពទាបជាងអៀងឡេងនោះត្រូវអៀងឡេងទាត់ឲ្យខូចជើងនិងត្រូវអាជ្ញាកណ្ដាលរាប់៨នៅ
មុនពេលអ្នកឲ្យទឹករបស់គេបង្ខំចិត្តបោះកន្សែងសុំចុះចាញ់នោះ ។
ជំនួបរវាងអ្នកប្រដាល់ជើងចាស់២រូបគឺកំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្ម ជាមួយថា សារុនក្លិបពុទ្ធសេរីវង្សបានបង្កឲ្យ
មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
អ្នកប្រដាល់ទៃង២រូបនេះប្រកួតគ្នាពេញទាំង៥ទឹកហើយកំពែង ខ្មៅពេលខ្លះវេទនាដោយសាថា សារុនមិនតិចឡើយទោះបីការប្រ
កួតភាគច្រើនគេជាអ្នកមានប្រៀបក៏ពិតមែន ។កណ្ដាប់ដៃសារុនបានបធ្វើឲ្យកំពែង ខ្មៅវង្វេងជាញឹកញាប់ ។ពួកគេប្រកួតគ្នាបាន៥ទឹកពេញ
ដែលលទ្ធផលចុងក្រោយកំពែង ខ្មៅបានទទួលជ័យជំនះដោយពិន្ទុប៉ុទាំងឈឺសាច់តែណ្ណោះ ។
អ្នកប្រដាល់ប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតឈ្នះអ្នកប្រដាល់ងួន គាក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា៥ទឹក
ពេញមកនោះ ។សូមបញ្ជាក់ថាអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង