ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្តាលបើកការប្រកួតកីឡាប៉េតង់ថ្នាក់ខេត្តដើម្បីចម្រាញ់រកជើងខ្លាំងត្រៀមប្រកួតជើងឯកប៉េតង់ពានរង្វាន់ “គរុគុណ”

76

ខេត្តកណ្តា ៖មន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាបើកការប្រកួតកីឡាប៉េតង់ជ្រើសរសើជើងឯកថ្នាក់ខេត្តរបស់ខ្លួនដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២០ ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាព តំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ “គរុគុណ” របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០
លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាលមានប្រសាសន៍ថា ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះ ដោយមានការចង្អុលបង្ហាញពីលោកអភិបាលខេត្ត ដើម្បីធ្វើការជ្រើសរើសកីឡាករជើងខ្លាំងទៅចូលរួមប្រកួតថ្នាក់ជាតិ នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត។ ការប្រកួតពានថ្នាក់ខេត្តឆ្នាំនេះមានការធ្លាក់ចុះនូវក្រុមចូលរួមមួយចំនួន បើធៀបជាមួយពានរង្វាន់ ៧មករាកន្លងទៅ ដោយសាតែបញ្ហាកូវិដ១៩។ តែយ៉ាងណា លោកនៅតែជឿជាក់ថា នឹងជ្រើសបានកីឡាករល្អចេញពីការប្រកួតថ្នាក់ខេត្តនេះ។
ការប្រកួតប៉េតង់ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល មានក្រុមយុវជនចូលរួមចំនួន ១២ក្រុម និងក្រុមកីឡាករវ័យចាស់ចំនួនន ១២ក្រុម។ គួរដឹងដែរថា សម្រាប់ការប្រកួត ប៉េតង់ពានរង្វាន់ “គរុគុណ” របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានកីឡាប៉េតង់ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង