ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង ខេត្ត ឈ្នះ លីន សេងហុងដោយពិន្ទុ

75

 

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell cardនាយប់ថ្ងៃទី៣តុលាអ្នកប្រដាល់ជើងចាស់ឡុង ខេត្តក្លិបខ្លារខិនមាន

រិទ្ធបានទម្លាក់អ្នកប្រដាល់ជើងថ្មីលីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធមិនឲ្យមនានឧិកាសឡើងទៅប្រកួតជម្រុះជុំទី២ទៀតឡើយ ។

ការប្រកួតដែលមាន៣ទឹកនោះឡុង ខេត្តមានប្រៀបពេញទាំង៣ទឹកតែម្ដង ។សេងហុងពិតជាក្លាហានមែនតែសមត្ថភាពរបស់គេ

​ទាបជាងឡុង ខេត្តឆ្ងាយណាស់គេឡើងទៅប្រកួតប្រៀបបាននឹងឡើងទៅធ្វើជាបាវសាក់ឲ្យឡុង ខេត្តវ៉ៃតែប៉ុណ្ណោះ ។ស្ាថនភាពនៃការ

​ប្រកួតប្រសិនបើឡុង ខេត្តមានបំណងផ្ដួលសេងហុនទឹកទី៣គេប្រាកដជាធ្វើបានតែគេហាក់ដូចជាបន្ធូរដៃឲអ្នកប្រដាល់ជើងថ្មីរូបនេះ ។

ទោះជាយោះាងណាក៏បន្ទាប់ពីប្រកួតគ្នា៣ទឹកនោះឡុង ខេត្តឈ្នះលីន សេងហុងដោយពិន្ទុ ។ឡុង ខេត្តបានទទួលកៅអីសម្រាប់

​ឡើងទៅប្រកួតបន្តនៅវគ្គជម្រុះជុំទី២ក្នុងខណៈដែលលីន សេងហុងខ្ទាតចេញពីការប្រកួតត្រឹមនេះ ។

ឡុង ខេត្តគឺជាអ្នកប្រដាល់ទី៦ហើយដែលប្រជែងបានកៅអីសម្រាប់ឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២រីឯលីន សេងហុងក៏ជាអ្នកប្រ

​ដាល់ទី៦ដែរដែលបានខ្ទាតចេញពីការប្រកួត ។

ចំពោះការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វានម់វិញនោះអ្នកប្រដាល់ថាន់ ប៊ុនរ៉ុងក្លិបកងយោធពលខេមរភូមិន្ទបានយកឈ្នះអ្នកប្រ

​ដាល់កណ្ដាប់ដៃធ្ងន់មាឃ សុវណ្ណារ៉ាក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ប៊ុនរ៉ុងជាអ្នកប្រដាល់ជើងថ្មីក៏ពិតមែនតែគេមានផ្លែវ៉ៃល្អ មាន

​ប្លង់វ៉ៃច្បាស់លាស់ខុសពីសុវណ្ណារ៉ាដែលមានតែកណ្ដាប់ដៃក្រៅពីកណ្ដាប់ដៃគេមិនមានអ្វីពិសេសឡើយ ។ ការប្រកួតនេះប៊ុនរ៉ុងជាអ្នកបាន

​ទទួលជ័យជំនះមែនតែគេក៏ទក់សាច់មិនស្ទើរដែរទេ ។

អ្នកប្រដាល់ជើងចាស់អ៊ុង កំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងប្រកួតចាញ់អ្នកប្រដាល់ជើងថ្មីក្លិបបញ្ជាការដ្ឋានទ័ ពពិសេស

​ឈ្នោះថៃ រ៉េតដោយពិន្ទុ ។

កំសត់ជាអ្នកប្រដាល់ដែលមានជង្គង់ និង កែងរហ័សតែពេជួបជាមួយថៃ រ៉េតគេហាក់ដូចជាបញ្ចេញអាវុធមិនរួចទៅវិញ ។ការវ៉ៃ

​ចេញរបស់គេជាប់របាំងការពាររបស់ថៃ រ៉េតរហូតចំពោះការវ៉ៃចេញរបស់ថៃ រ៉េតភាគច្រើនចំគោលដៅបានល្អ ។

ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាតឹងតែងតែស្ថានភាពនៃការប្រកួតទាំង៥ទឹកគឺថៃ រ៉េតមានប្រៀបស្ទើរតែពេញទាំង៥ទឹក

​តែម្ដង ។ប្រកួតចប់ទឹកទី៥ថៃ រ៉េតជាអ្នកបានទទួលជ័យជំនះលើអ៊ុង កំសត់ដោយពិន្ទុ ។

ប៊ន ពន្លឹកក្លិបនាគរាជចតុមុខបានយកឈ្នះអ្នកប្រដាល់ឡុក ប៊ុនសំណាងក្លិបកងយោពលខេមរភូមិន្ទដោយពិន្ទុដាច់តែម្ដងបន្ទាប់

​ពីប្រកួតគ្នា៥ទឹកពេញមកនោះ ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។សំណាងត្រូវអាជ្ញាកំ្ដាលរាប់៨នៅក្នុងទឹកទី២តែទោះជាយ៉ាង

ណាក៏គេតស៊ូរហូតចប់ទឹកទី៥ ។សំណាងត្រូវអាជ្ញាកណ្ដាលរាប់៨មែនតែគេក៏ធ្វើឲ្យពន្លឹកវេទនាមិនស្ទើរដែរទេ ។បន្ទាប់ពីប្រកួតចប់ទឹកទី៥

​ប៊ន ពន្លឹកបានទទួលជ័យជំនះលើឡុក ប៊ុនសំណាងដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង