ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាន់ សំអុន និង ផាន់ ផាន់​ណាត់​នរណា​ខ្លាំង ?

62

​ ​ភ្នំពេញ​៖​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serir by Cell card សម្រាប់​យប់​ថ្ងៃទី​១០​តុលា​នេះ​អ្នក​ប្រដាល់​២​រូប​ទៀតហើយ​ដែល​នឹងត្រូវ​ប្រជែង​គ្នា​ដណ្ដើម​កៅអី​សម្រាប់​ឡើងទៅ​ប្រកួត​បន្ត​វគ្គ​ជម្រុះ​ជុំ​ទី​២
​បន្តទៀត ។​
​ ​សាន់ សំអុន​ក្លិប​អា​រុណ​រះ​កីឡា​ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ជើង​ឌឺ​ផាន ផាន់​ណាត់​របស់​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ។​អ្នក​ប្រ​
​ដាល់​ទៃ​ង​២​រូបនេះ​សុទ្ធតែ​បោះសំដី​ក្អេងក្អាង​មុនពេល​ប្រកួត​ថា​ពួកគេ​សុទ្ធ​ជា​អ្នកខ្លាំង​ត្រូវតែ​ប្រជែង​យក​កៅអី​សម្រាប់​ឡើងទៅ​ប្រកួត​បន្ត​
​វគ្គ​ជម្រុះ​ជុំ​ទី​២​ឲ្យ​បាន​ដូចគ្នា ។​
​ ​ទំនងជា​សុទ្ធតែ​ត្រៀមខ្លួន​បានល្អ​ដូចគ្នា​ហើយ​មើលទៅ​បានជា​ហ៊ាន​លេងសំដី​ផ្លែផ្កា​ដាក់គ្នា​បែបនេះ ។​តាម​ពី​ត​ពួកគេ​ទាំង​
២​រូប​សុទ្ធតែជា​អ្នក​ប្រដាល់​ជើង​ថ្មី​ប៉ុណ្ណោះ​តែ​គេ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​បាន​ច្រើន​គួរសម​ដែរ ។​សាន់ សំអុន​ជា​អ្នក​ប្រដាល់​ដែល​ច្បាស់​ខាង​
​កណ្ដាប់ដៃ​ចំពោះ​ផាន ផាន់​ណាត់​គេ​មាន​ផ្លែ​វ៉ៃ​បានល្អ​ទាំង​ព្រម​តែម្ដង ។​
​ ​នរណា​ជា​អ្នកមាន​សមត្ថភាព​ពិតប្រាកថ​ក្នុងការ​ប្រជែង​យក​កៅអី​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ ?​សូមបញ្ជាក់ថា​សាន់ សំអុន​មាន​ប្រវត្តិ​ប្រកួត​
​ចំនួន​៣១​ដង ឈ្នះ​២៥​ដង ចាញ់​៥​ដង និង​ស្មើ​ពិន្ទុ​១​ដង ។​ចំពោះ​ផាន ផាន់​ណាត់​វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​២១​ដង ឈ្នះ​១៦​ដង និង​ចាញ់​៥​ដង ។​នរណា​ខ្លាំង​ពិតប្រាកដ​?
​ ​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​បាន​រង្វាន់​វិញ​នោះ​ប៊​ន ពន្លឹក​ក្លិប​នាគរាជ​ចតុមុខ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផន សុខ​វិបុល​មកពី​
​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​
​ ​អ្នក​ប្រដាល់​វ័យក្មេង​ទាំង​២​រូបនេះ​សុទ្ធតែជា​អ្នកខ្លាំង​ដូចគ្នា​គេ​វ៉ៃ​ចូលចិត្ត​ប្ដូរ​និង​ព្យាយាម​ប្រើពេល​វេលា​ខ្លី​ដើម្បី​ផ្ដួល​គូប្រកួត ។​
​នរណា​ជា​អ្នកឈ្នះ​តែ​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ទាំង​អ្នកឈ្នះ​ទាំង​អ្នកចាញ់​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​ជាមិនខាន​ឡើយ ។​
​ ​អ្នក​ប្រដាល់​ជើងចាស់​សេន កុសល​ក្លិប​មោង​ឬ​ស្សិ​មរតក​គុន​ខ្មែរ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​តុ​ប ផេង​របស់​ក្លិប​កុលបុត្រ​គុន​
​ខ្មែរ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​
​ ​នរណា​ក៏​ដឹង​ដែរ​ថា​សេន កុសល​ជា​ជើង​ខ្លាំង​មួយរូប​តែ​សម្រាប់​តុ​ប ផេង​ក៏​ទំនងជា​មិន​ខ្សោយ​ដែរ​ទើប​គេ​ហ៊ាន​តស៊ូ​ជាមួយ​កុសល​
​បែបនេះ ។​ចាំមើល​នរណា​ជា​អ្នកខ្លាំង​ពិតប្រាកដ ។​
​ ​ជើង​ខ្លាំង​ធន អៀង​ឡេង​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សាន់ ហាយ​ឡាយ​ក្លិប​យុវ​វាល​ស្បូវ​ខ័​ណ្ឌ​ច្បារ​អំ​
ពៅ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គី​ូ​ឡូ​ក្រាម ៕

អត្ថបទដែលជាប់ទាក់ទង