ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូន​ពស់​កេងកង​ លាឈប់​ពី​អាជីព​បាល់ទាត់​ បន្ទាប់ពី​ក្លាយជា​វិស្វករ​

61

​ ​ភ្នំពេញ​៖​កូនប្រុស​បង្កើត​របស់​លោក​ប៉ែន ផាត​ដែលជា​តារាបាល់ទាត់​កម្ពុ​ជា​ដ៏​ល្បីល្បាញ​ពី​ចុង​ទសវត្ស​១៩៦០​និង​ទសវត្ស​ឆ្នាំ​
១៩៧០​នោះបាន​លាឈប់​ពី​អាជីព​ជា​កីឡាបាល់ទាត់​ហើយ​ក្នុងខណៈដែល​គាត់​បាន​ក្លាយជា​វិស្វករ​មួយរូប​នៅ​ប្រទេស​បារាំង ។​
​ ​ប៉ែន ស្ដេ​ហ្វា​ន​ដែល​សរសេរ​តាម​អក្សរ​ឡាតាំង​គឺ​(Pen Stephane)​នោះ​ធ្លាប់​មកជួយ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ចុងក្រោយ​
​លេង​ឲ្យ​ក្លិប​ណាហ្គា​វើ​ល​បាន​មួយរយៈ​មុនពេល​គេ​ទៅ​សិក្សា​បញ្ចប់​វិស្វករ​នៅ​ប្រទេស​បារាំង​ដែលជា​កន្លែង​ដែល​គេ​រស់នៅ ។​
​ ​លោក​ប៉ែន ផាត​ដែលជា​ឧ៍​ពុក​បង្កើត​របស់​ប៉ែន ស្ដេ​ហ្វា​ន​នោះ​គឺជា​កីឡាបាល់ទាត់​កម្ពុជា​ដ៏​ល្បីល្បាញ​ហើយ​នៅ​ឆ្នាំ​១៩៧២​លោក​បានចេញ​ទៅលេង​ឲ្យ​ក្លិប​មួយ​នៅក្នុង​ប្រទេស​ថៃ ។​ក្នុងសម័យ​ប៉ុល ពត​លោក​បាន​ភៀសខ្លួន​បន្តទៅ​នៅ​ប្រទេស​បារាំង​ទល់​សព្វថ្ងៃនេះ ។​
​ក្នុងអម្លុង​លេង​នៅ​ប្រទេស​ថៃ​លោក​ប៉ែន ផាត​ត្រូវ​ប្រជាជន​ថៃ​ផ្ដល់​រហស្សនាម​ថា​ពស់​កេងកង​ដោយសារតែ​ចលនា​បណ្ដើរ​បាល់​របស់លោក​
​រស់​រវើក​ដូច​ចលនា​ពស់​លូន ។​
​ ​លោក​ប៉ែន ផាត​បាន​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​សារ​អេ​ឡិច​ត្រូ​ប​និក​ពី​ប្រទេស​បារាំង​មក​ថា​កូនប្រុស​របស់លោក​ក្រៅពី​លោក​ជួយ​
​បង្ហា​ត​នោះគេ​ធ្លាប់​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​ដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​បារាំង​ដែល​សាលា​នោះបាន​បណ្ដុះបណ្ដាល​កីឡាករ​ល្អៗ​
​ជាច្រើន​ដែល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​និង​លេង​ឲ្យ​ក្លិប​នានា​នៅក្នុង​លី​ក​នៃ​បណ្ដា​ប្រទេស​អឺ​រុ​ប ។​
​ ​សម្រាប់​ប៉ែន ស្ដា​ហ្វា​ន​ដែល​ប្រសូត្រ​នៅ​ថ្ដៃ​ទី​២៩​ឧសភា​ឆ្នាំ​១៩៨៦​នោះ​ពេលនេះ​គេ​មាន​អាយុ​៣៤​ឆ្នាំ​ហើយ ។​ក្លិប​លី​ក​ជាច្រើន​
​នៅក្នុង​ប្រទេស​ថៃ​ចង់បាន​រូបគេ​លេង​ឲ្យ​ណាស់​តែ​គេ​រវល់​ក្នុងការ​សិក្សា​ហើយ​ពេលនេះ​គេ​បាន​ចូល​បំពេញការងារ​ទៀត​នោះគេ​ក៏​សម្រេច​
​ចិត្ត​បោះបង់​អាជីព​បាល់ទាត់​តែម្ដង ។​តែ​ទោះជា​យ៉ាងណា​ក៏​នៅពេល​ទំនេរ​គេ​នៅតែ​លេង​បាល់ទាត់​ដើម្បី​សុខភាព​ប៉ុណ្ណោះ ។​
​ ​សូមបញ្ជាក់ថា​ប៉ែន ស្ដេ​ហ្វា​មិនទាន់មាន​ភរិយា​នៅឡើយ​ទេ ។​គេ​និយាយថា​គេ​ស្រឡាញ់​បាល់ទាត់​ណាស់​តែដោយសារ​ការងារ​
​ទើប​គេ​សម្រេចចិត្ត​ឈប់​លេង​បាល់ទាត់​បែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង